Connect with us

នយោបាយ

បក្សនយោបាយ ២ បានផ្ទេរសិទ្ធិឲ្យតំណាងចុះហត្ថលេខា លើពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ

បានផុស

នៅ

គណបក្សនយោបាយចំនួន ២ហើយ ដែលបានជូនដំណឹងដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.​ជ.​ប​) អំពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំ ចុះឈ្មោះភ្នាក់​ងារ​គ​ណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី២៩ ខែ​ក​ញ្ញា​​នេះថា គណបក្សនយោបាយទាំង ២ដែលបានជូនដំណឹងដល់គ.ជ.បនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។ លោកថា គណបក្សនយោបាយ អាចធ្វើប្រតិភូកម្មហត្ថលេខា ឲ្យទៅមន្ត្រីគណបក្ស​នយោ​បាយថ្នាក់រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខាតំណាងឲ្យគណបក្សនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា «អញ្ចឹងវាមានសារៈប្រយោជន៍សំខាន់ ត្រង់ថា ការចាត់តាំងភ្នាក់ងារ​គណ​បក្សនយោបាយនៅតាមឃុំ-សង្កាត់នីមួយៗ គឺអាស្រ័យទៅលើការពិនិត្យមើលអំពីសមាសភាព ហើយពិសេស​គឺ​ដោយ​សារភ្នាក់ងារគណបក្សនយោបាយ គឺតម្រូវឲ្យចាត់ភ្នាក់ងារដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនៅឃុំ-សង្កាត់ អញ្ចឹងក្របខណ្ឌនៃការពិនិត្យមើលដែលល្អិតល្អន់ ហើយច្បាស់លាស់ជាងគេ គឺមន្ត្រីគណបក្សនៅតាមក្រុង ស្រុក ខណ្ឌហ្នឹងឯង ទើបមានលក្ខណៈច្បាស់លាស់ជាង»។

តាមលោក​ សោម សូរីដា ការចាត់តាំងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោតឆ្នាំ២០២១ គឺភាគច្រើនគណបក្សនយោបាយ បានផ្ទេរ និងផ្ទេរសិទ្ធិចុះហត្ថលេខាតំណាង ឲ្យគណបក្ស​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ។ យ៉ាងណាក៏ដោយ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវចាប់ផ្ដើមនៅ​សប្ដាហ៍​ទី១ នៃខែតុលាខាងមុខនេះ។

សូមជម្រាបថា ការពិនិត្យបញ្ជី​ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២​ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០​២១ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញានេះ មានអ្នកសង្កេតការណ៍ជាតិ មកពីអង្គការសមាគមចំនួន ៦០៤នាក់ហើយ ត្រូវ​បានគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត អនុញ្ញាតឲ្យចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ​ឆ្នោត​ឆ្នាំ២០២១៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម