Connect with us

នយោបាយ

បក្សខ្មែរស្រឡាញ់ជាតិ ​​អំពាវនាវ​ពលករ​ចំណាកស្រុក ​ឆ្លៀតពេល​​​ពិនិត្យបញ្ជីឈោ្មះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា

បានផុស

នៅ

គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាគណបក្សថ្មី​មួយ កើតឡើងពីការរួមគ្នារវាង​មន្រ្តីជាន់ខ្ពស់​ នៃអតីត​គណបក្សសង្គ្រោះជាតិ​ ហើយនឹងចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ​-សង្កាត់ នាពេលខាងមុខនោះ បាន​ចេញមកអំពាវនាវដល់​ប្រជាពលរដ្ឋ ​ដែលកំពុង​ចំណាកស្រុកនៅតាមបណ្តាប្រទេសផ្សេងៗ ​ឆ្លៀត​ពេលបន្តិចបន្តួច ដើម្បី​​​ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះ​បោះឆ្នោតឲ្យបានគ្រប់ៗ គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោត​ នាពេលខាងមុខ​។

សេចក្តី​អំពាវនាវចុះថ្ងៃទី១ ខែតុលា គណបក្សខ្មែរស្រឡាញ់ជាតិ​ បាន​លើកឡើងថា «សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងប្រជាពលរដ្ឋដែលកំពុង​ចំណាកស្រុកទៅបំពេញការងារនៅក្រៅប្រទេស ដែលមិនទាន់មានឈ្មោះបោះឆ្នោត ឬមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមមេត្តាចំណាយពេលវេលា របស់បងប្អូននៅក្នុងឱកាសដ៏មានតំលៃនេះ អញ្ជើញទៅសាលាឃុំ សង្កាត់ ដើម្បីពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១​នេះ ដែលនឹងបើកដំណើរ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ និងភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់​នៅទូទាំងប្រទេស»។

បើតាមគណបក្សខ្មែរស្រឡាញ់ជាតិ​ នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២១នេះ គ.ជ.ប និងរៀបចំឲ្យមាន​៖

ទី១, ការស្រង់ និងការលុបឈ្មោះអ្នកបោះឆ្នោត ដែលទទួលមរណភាព ដែលត្រូវដកសិទ្ធិបោះឆ្នោតជា​បណ្តោះអាសន្ន និងដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ ផ្សេងៗ។

ទី២, ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារ សំអាងត្រឹមត្រូវ។

ទី៣, ការចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត​ពីមុនមក​ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ​១៨ ឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

គណបក្សខ្មែរស្រឡាញ់ជាតិ ​​អះអាងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១​នេះ ពិត​ជា​មានសារៈសំខាន់ខ្លាំង​ណាស់ ​សម្រាប់ការ​ប្រើប្រាស់សិទ្ធិ ក្នុងនាមជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ ការចុះឈ្មោះឲ្យមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត គឺកាតព្វកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋអាចបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្តសម្រាប់ដឹកនាំឃុំ សង្កាត់ និងប្រទេសជាតិ​របស់ខ្លួន​។

ទាក់ទងបញ្ហានេះដែរ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ​លោក ប្រាជ្ញ ចន្ទ បាន​​អំពាវនាវឲ្យអ្នកពាក់ព័ន្ធ​​ទាំងអស់ ដែលមានគណបក្សនយោបាយ អង្គការសង្គម​ស៊ីវិល និងអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ចូលរួមជំរុញ​ឲ្យប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា​ ដើម្បីឲ្យសកម្មភាពនេះទទួលបានជោគជ័យតាមការ​គ្រោង​ទុក​។

បើតាមលោក ប្រាជ្ញ ចន្ទ​ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ ឬ​នៅតាមភូមិ​មួយ​ចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស៕

អត្ថបទ៖ កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៦ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម