គ​.​ជ​.​ប បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត​
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គ​.​ជ​.​ប បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត​

បានផុស

នៅ

យោង​ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ (​បញ្ជី​បោះឆ្នោត​ចុងក្រោយ​) និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ​នៅតាម​បណ្តា​ឃុំ សង្កាត់​ទូទាំងប្រទេស នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណើរការ​នេះ លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត បាន​សហការ​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើ​ការបិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីតាំង​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទាំង ១,៦៤៦ ។ ទន្ទឹមនឹងនេះ គ​.​ជ​.​ប ក៏បាន​បង្ហោះ​បញ្ជី​បោះឆ្នោត​ចុងក្រោយ និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត នៅលើ​គេហទំព័រ voterlist.nec.gov.kh ព្រមទាំង​នៅលើ App Voterlist KH ផងដែរ ។​

​សូមបញ្ជាក់ថា ការបិទ​ផ្សាយ​បញ្ជី​បោះ ឆ្នោត​ចុងក្រោយ និង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត និង​ដឹង​ពី​ទីតាំង​ការិយាល័យ​បោះឆ្នោត​ដែល​ខ្លួន​នឹងត្រូវ​បោះឆ្នោត ។​

​ប្រសិនបើ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ កត់ត្រា​មិនបាន​ត្រឹមត្រូវ​តាម​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ សាមីខ្លួន​អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក្នុងអំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៤ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services