Connect with us

នយោបាយ

សម្ដេច ស ខេង លើកឡើងពីតួអង្គចំនួន ៤ ដែលមានតួនាទី ជះឥទ្ធិពលដល់សំឡេងឆ្នោត

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តួអង្គចំនួន ៤ ដែលមានតួនាទី ជះឥទ្ធិពលដល់សំឡេងឆ្នោត។ ការលើកឡើង របស់សម្ដេច​ក្រ​ឡា​​ហោម ស ខេង បានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលខេត្តស្ទឹងត្រែងថ្មី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា​ តាមកាលបរិច្ឆេទរបស់ គ.ជ.ប គឺការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នឹងត្រូវចាប់ផ្ដើមក្នុងខែតុលានេះហើយ។ ដូច្នេះសម្ដេច បានស្នើដល់អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ត្រូវចូលរួមសហការជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត បាន​ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដែរថា មានតួអង្គចំនួន ៤ មានតួនាទី ដែលអាចជះឥទ្ធិពលដល់សំឡេងឆ្នោត សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ តួអង្គទាំង ៤នោះ រួម​មាន៖ មេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់, មេប៉ុស្ដិ៍នគរបាល, និងមេភូមិ។ ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូច​ជាថ្នាក់ដឹកនាំរាជធានី-ខេត្តគ្រប់​លំ​ដាប់ថ្នាក់ ធ្វើយ៉ាងណាលើកទឹកចិត្តឲ្យតួអង្គទាំង ៤ខាងលើនេះ ធ្វើការឲ្យបាន​​ល្អ​ជា​​មួយប្រជាពលរដ្ឋ។ ​

«ការពិតហើយ​! មូលហេតុ ដែលនាំឲ្យជោគជ័យ ឬមិនជោគជ័យ វាអាចថា​ វាមានកត្តាខាង​លើ​ដែរ មិនមែនអត់ទេ អាហ្នឹងយើងត្រូវខិតខំប្រឹងប្រែង ពីស្រុក ពីខេត្តអី ពីថ្នាក់កណ្ដាលអីខ្លះ ឧទាហរណ៍អញ្ចឹង ក៏ប៉ុន្តែខ្ញុំគិតថា ការ​បោះ​ឆ្នោតឃុំ គឺគាត់មើលហ្នឹងហើយ គាត់មើលមេភូមិ ធ្វើការបម្រើឲ្យគាត់បានល្អទេ គាត់ត្រូវ​ការ​អត្តសញ្ញាណប័ណ្ណ ត្រូវ​ការលិខិតកំណើត ឬមួយសេវាផ្សេងៗ មានការយឺតយ៉ាវទេ ឬមួយក៏ធ្វើឲ្យមានការលំបាក ប៉ុស្ដិ៍នៅក្នុងឃុំហ្នឹង មាន​ចោរលួច ចោរប្លន់ មិនបានគិតគូ មិនបានយកចិត្តទុកដាក់ ឬក៏បញ្ហាផ្សេងៗទៀត គាបសង្កត់ យកលុយ យកកាក់ ពីប្រជាពលរដ្ឋ មេឃុំក៏ដូចគ្នាអញ្ចឹង»។ នេះជាការលើកឡើងបន្ថែម ពីសម្ដេចក្រឡាហោម ស ខេង។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីមតិប្រជាពលរដ្ឋថា ពួកគាត់និយាយថា មិនមានការស្អប់ថ្នាក់ដឹក​នាំ​កំពូលៗ នោះទេ តែបើបោះឆ្នោតឲ្យអ្នកនៅថ្នាក់ក្រោមជាប់ នឹងនៅតែបន្តធ្វើបាបពួកគាត់ដដែល។ ដូច្នេះសម្ដេច​ក្រឡាហោម ស្នើឲ្យមានការប្រុងប្រយ័ត្ន ហើយស្នើឲ្យលើកទឹកចិត្តតួអង្គទាំង ៤ខាងលើ ឲ្យមានកម្លាំង មានទឹកចិត្ត ដើម្បីធ្វើល្អជាមួយប្រជាពលរដ្ឋ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជន ដែលខិតខំផលិតមាតិកា លើកស្ទួយវប្បធម៌ខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ កាន់តែមានភាពងាយស្រួលនៅពេលស្នើសុំសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យសិល្បករចងក្រងជាសមាគម ដើម្បីជួយគ្នាទៅវិញទៅមក

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ សិល្បករម្នាក់ៗ គឺជាឯកអគ្គរាជទូតតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១០ ម៉ោង មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម