មេបក្សយុវជនកម្ពុជា គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកំណត់ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

មេបក្សយុវជនកម្ពុជា គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកំណត់ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ

បានផុស

នៅ

លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសគាំទ្រចំពោះគំ​និតផ្ដួច​ផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្ម​រដ្ឋធម្ម​នុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធាន​រដ្ឋសភា​, នាយករដ្ឋមន្ត្រី, និងប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា ត្រូតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណបកក្សយុវជនកម្ពុជា បានសរសេរនៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី៦ ខែតុលានេះថា «នយោ​បា​យជាតិសាសន៍១ ប្រទេស១ មេដឹកនាំសញ្ជាតិតែ១ គឺជារឿងល្អ ដើម្បីទប់ស្កាត់អ្នកមានផ្ទះច្រើនកន្លែង ហើយដើរដុតផ្ទះណា ដែលខ្លួនមិនពេញចិត្តចោល នាំឲ្យវិនាសកម្មអ្នកដែលរស់នៅក្នុងផ្ទះនោះ ចំពោះការបង្កើតច្បាប់មេដឹក​នាំត្រូវមានសញ្ជាតិតែ ១នេះ គឺជាការកាត់ផ្តាច់នយោបាយឈ្លានពានត្រជាក់ នៅថ្ងៃអនាគតផងដែរ ជាពិសេស គឺកាត់ផ្តាច់អ្នកចង់លេបប្រទេសកម្ពុជា តាមរយៈចងសម្ព័ន្ធមេត្រីភាពទ្វេសញ្ជាតិ»។

លោក ពេជ្រ ស្រស់ បានសរសេរបញ្ជាក់ថា «ខ្ញុំគាំទ្រឲ្យមានការបង្កើតច្បាប់ មេដឹកនាំត្រូវមានសញ្ជាតិតែ ១នេះឲ្យបានឆាប់រហ័សបំផុត ដែលអាចធ្វើទៅបាន»។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានសម្រេចប្រគល់ភារកិច្ច ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់នាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធ​សភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលានេះថា ដើម្បីបង្ហាញនូវការស្មោះ​ត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធ​សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិ​ធម៌សិក្សារៀបចំ ធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី ត្រូវការសម្លេង ២ភាគ ៣ ទើបអាចអនុម័តបាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services