Connect with us

នយោបាយ

លោក ម៉ម សូណង់ដូ ៖ លោក សម រង្ស៊ី ជាពិរុទ្ធជន និងជាអ្នកនយោបាយអនាថា

បានផុស

នៅ

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បាន​ចេញ​លិខិតគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យសិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់ឲ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

ក្នុងលិខិតនោះលោក ម៉ម សូណង់ដូ បានលើកឡើងថា សម រង្ស៊ី ជានរណា? លោក​ សម រង្ស៊ី ជាពិរុទ្ធជន និង​ជាអ្នក​ន​យោ​​បាយអនាថា ដែលព្យាយាមគ្រប់ពេលវេលា ដើម្បីបំពុលបរិយាកាសសង្គមខ្មែរ ដោយប្រើពាក្យញុះញង់​បំផ្លើស​ការពិតឥតគណនា រហូតដល់មានការប្រមាថជាច្រើនលើក ច្រើនសារដល់ព្រះកិត្តិនាម ព្រះករុណា ព្រះបាទ សម្ដេច​​ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។

លិខិតរបស់ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដដែល បានលើកឡើងដែរថា ទាក់ទងទៅនឹងព្រឹត្តិ​ការណ៍​ថ្មីនេះ លោក សម រង្ស៊ី បានព្យាយាមម្ដងទៀត ដោយបានធ្វើការចោទប្រកាន់ អំពីរឿងមិនពិត ចោទ​ប្រកាន់​ថា “សម្ដេចតេជោ ហ៊ុន សែន មានសញ្ជាតិ២” ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ប្រមុខរាជរដ្ឋាភិបាល យ៉ាង​ធ្ងន់​ធ្ងរបំផុត។

ជាមួយគ្នានេះ លោក ម៉ម សូណង់ដូ ក៏បានប្រកាសគាំទ្រអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងវិធានការតាមផ្លូវច្បាប់ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម