Connect with us

នយោបាយ

គណបក្ស​យុវជន​កម្ពុជា គាំទ្រ​អោយ​បង្កើត​ច្បាប់ ដើម្បី​កំណត់​មេដឹកនាំ​កំពូលៗ​របស់​ជាតិ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ

បានផុស

នៅ

គណបក្ស​យុវជន​កម្ពុជា ដែល​មាន​លោក ពេជ្រ ស្រស់ ជា​ប្រធាន​បាន​ប្រកាស​គាំទ្រ​អោយ​បង្កើត​ច្បាប់ ដើម្បី​កំណត់​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​ជាតិ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ ដើម្បី​ធានា​កុំ​ឲ្យ​មានការ​រំលោភ​ឈ្លានពាន​ពី​ជនបរទេស និង​បាន​ជំរុញ​ព​ន្លឿ​ន​បង្កើត​ច្បាប់​នេះ​ ឲ្យ​បាន​លឿន​បំផុត​ផង​ដែរ​។

លិខិត​របស់​គណបក្ស​យុវជន​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ផ្អែកលើ​ស្មារតី​ការពារ​ជាតិខ្មែរ និង​ការពារ​អធិបតេយ្យភាព​ជាតិខ្មែរ ប្រទេស​កម្ពុជា​ចាំបាច់​បំផុត បង្កើត​ឲ្យ​មាន​ច្បាប់​កំណត់​ចំពោះ​មេដឹកនាំ​កំពូល​ជាតិខ្មែរ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយគត់ ដើម្បី​ធានាបាន ប្រជាជាតិ​ខ្មែរ​មិនមាន​ការរំលោភ​ឈ្លានពាន ឈាម​ត្រជាក់​ពី​ជនបរទេស នាំអោយ​កើតក្តី​អន្តរាយ​ដល់​ជាតិ ខ្មែរ​យើង​នាពេល​អនាគត ម្យ៉ាងវិញទៀត​ដើម្បី​ធានាបាន​ជាតិខ្មែរ​មាន​បុគ្គល​ជា​ជាតិ​សាសន៍​ដើមកំណើត​ខ្មែរ ធ្វើជា​ម្ចាស់​នៃ​ប្រទេស​។

ក្នុងន័យនេះ គណ​បក្ស​យុវជន​កម្ពុជា សូម​គាំទ្រ​អោយ​បង្កើតឡើង​នូវ​ច្បាប់​កំណត់ ដល់​មេដឹកនាំ​កំពូល​ជាតិខ្មែរ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយគត់​ដើម្បី​បម្រើ​ផល​ប្រ​យោ​ជ​ន៍​ជាតិខ្មែរ​យើង​”​។

ជាមួយគ្នា​នោះ គណ​បក្ស​យុវជន​កម្ពុជា បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ការបង្កើត​ច្បាប់​ខាងលើ​នេះ​ អោយ​បាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។

​ចំណែក​លោក ពេជ្រ ស្រស់ ក្នុងនាម​គណ​បក​យុវជន​កម្ពុជា​បាន​លើក​ឡើង​ថា នយោបាយ​ជាតិ​សាសន៍​១ ប្រទេស​១ មេដឹកនាំ​សញ្ជាតិ​តែ​១ គឺជា​រឿង​ល្អ ដើម្បី​ទប់ស្កាត់​អ្នកមាន​ផ្ទះ​ច្រើន​កន្លែង ហើយ​ដើរ​ដុត​ផ្ទះ​ណា ដែល​ខ្លួន​មិន​ពេញចិត្ត​ចោល នាំ​ឲ្យ​វិនាសកម្ម​អ្នក​ដែល​រស់នៅ​ក្នុងផ្ទះ​នោះ​។ លោក​ថា ចំពោះ​ការបង្កើត​ច្បាប់​មេដឹកនាំ ត្រូវ​មាន​សញ្ជាតិ​តែ​១​នេះ គឺជា​ការ​កាត់ផ្តាច់​នយោបាយ​ឈ្លានពាន​ត្រជាក់​នៅ​ថ្ងៃ​អនាគត​ផង​ដែរ ជាពិសេស គឺ​កាត់​ផ្តាច់​អ្នក​ចង់​លេប​ប្រទេស​កម្ពុជា តាមរយៈ​ចងសម្ព័ន្ធ​មេត្រីភាព​ទ្វេ​សញ្ជាតិ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តីព្រាងច្បាប់​អង្គការ ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់ ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម