លោក ពេជ្រ ស្រស់ ៖ លោក​ សម រង្ស៊ី ហាក់​ប្រាប់លោកិយថា ខ្លួនឈប់ធ្វើនយោបាយហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ៖ លោក​ សម រង្ស៊ី ហាក់​ប្រាប់លោកិយថា ខ្លួនឈប់ធ្វើនយោបាយហើយ

បានផុស

នៅ

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានអះអាងថា អ្នកឈ្នះជាអ្នកចាត់ចែងអំណាច ហើយក៏ជាអ្នកកំណត់វាសនារបស់អ្នកចាញ់ផងដែរ ដូច្នេះអ្នកដែលមានគំនិតទាមទារឲ្យកំណត់អាណត្តិរបស់នាយករដ្ឋមន្រ្តី ទាំងខ្លួនមិន​មែន​ជាអ្នកកាន់អំណាចនោះ គឺឆ្លុះបញ្ចាំងពីភាពទន់ខ្សោយ នៃនយោបាយរបស់ខ្លួន​ទៅវិញទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ ទាំងកណ្តាលយប់ ខណៈទើបជាសះស្បើយពីជំងឺ១៩ បែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅបរទេស បានចេញសារមួយកាលពីយប់មិញ ទាមទារឲ្យធ្វើច្បាប់ ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ចូលនិវត្តន៍ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅដោយ​សំអាងថា ច្បាប់បែបនេះគឺជាច្បាប់ចាំបាច់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យមាន​ឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ គ្រប់ជាន់ថ្នាក់។

បើតាមលោក ពេជ្រ ស្រស់ បាន​លើកឡើង​ចំនួន ៥ ចំណុច

ទី១, ដឹងថាខ្លួនឯងគ្មានឱកាសកាន់អំណាចទើបទាមទារឲ្យបង្រួចពេលវេលាអ្នកកាន់អំណាចថយមករយៈពេលខ្លី។

ទី២, បង្ហាញពីភាពអស់សង្ឃឹមក្នុងការប្រកួតជាមួយនឹងគេ។

ទី៣, បង្ហាញអំពីគំនិត្យដ៏ក្មេងខ្ចី ដោយហេតុថា ទោះបីជាគេកំណត់អាណត្តិនាយករដ្ឋមន្រ្តីក៏ដោយ បើគណបក្សគេនៅតែឈ្នះ គឺគ្នីគ្នាគេនៅតែកាន់អំណាច ហើយអ្នកជំនិតគេនឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីដដែល ដោយអ្នកនៅខាងក្រៅផ្សេងពីគណបក្សឈ្នះ គឺមិនអាចឡើងមកកាន់អំណាចកំពូល ឬធ្វើនាយករដ្ឋមន្រ្តីបានទេ។

ទី៤, បង្ហាញភាពចាញ់ នៃការធ្វើនយោបាយប្រជែងយកឈ្នះ។

ទី៥, ប្រាប់លោកិយថា ខ្លួនឈប់ធ្វើនយោបាយហើយ ដោយយកលេសថាទុកឲ្យអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្រ្តីបញ្ចេញ​សមត្ថភាព​ពួកគេម្តង ប៉ុន្តែត្រូវដឹងថា បើយុវជនក៏ត្រូវជាយុវជនខាងខ្សែគណបក្សដែលគេឈ្នះឆ្នោតដែរ ច្បាប់លោកិយ គឺអ្នកឈ្នះជាអ្នកចាត់ចែងអំណាច ហើយក៏ជាអ្នកកំណត់វាសនារបស់អ្នកចាញ់ផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក លី ធុជ ​អំពាវ​នាវ​​អ្នក​វិនិយោគចិន​ ចូលរួម​​ជំរុញ​ឆ្ពោះ​ទៅរក​ខេត្ត​ព្រះ​សីហនុ អស់​​ការ​គំរាមកំហែង​ដោយ​សារ​មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​​

KPT+៣ នាទី មុន

៧ កន្លែងនៅសហរដ្ឋអាមេរិក ល្បីមានខ្មោចលងសាហាវ អ្នកធ្លាប់ចូលសឹងគ្មានជីវិតមកវិញ

សុខភាព៨ នាទី មុន

អ្នកមិនចាក់វ៉ាក់សាំង អាចឆ្លងកូវីដរៀងរាល់ ១៦ខែម្តង

ព័ត៌មានជាតិ២៤ នាទី មុន

លោក សេរី កុសល ៖ ការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូល គឺជារឿងត្រឹមត្រូវ និង​ស្រប​​តាម​កាលៈទេសៈនៃប្រទេសជាតិ

បច្ចេកវិទ្យា៣៣ នាទី មុន

ធនាគារ អេស៊ីលីដា ប្រកាសដាក់ឱ្យដំណើរការនូវសេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services