Connect with us

នយោបាយ

ថ្ងៃទី​៣ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​ថ្មី​ចំនួន​ជាង​១​ម៉ឺន​នាក់

បានផុស

នៅ

តាម​របាយការណ៍​ពី​ឃុំ សង្កាត់​ចំនួន​១៥១០ លទ្ធផល​បណ្ដោះអាសន្ន​ថ្ងៃទី​៣ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ (​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១) នៅ​ទូទាំងប្រទេស​មាន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​ថ្មី​ចំនួន​១០.២២៩ នាក់ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី គ​.​ជ​.​ប​។

​បើតាម គ​.​ជ​.​ប អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន​៧.២៤៦ នាក់ ចំណែក​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន ២.៥០៣ នាក់ ហើយ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៣.០៥១ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរុប​រយៈពេល ៣​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ មាន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​៣៤.៩៤៤ នាក់​, អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ២០.២០៤ នាក់​, អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប មាន​ចំនួន ៨.០០១ នាក់​, អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​សរុប មាន​ចំនួន ១០.១៥៧ នាក់​។

សូមបញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

គ​.​ជ​.​ប បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅពិនិត្យ​មើល​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។

ប្រជាពលរដ្ឋ អាច​ចូលទៅ​កាន់​គេហទំព័រ គ​.​ជ​.​ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បី​ពិនិត្យមើល​តារាង​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រចាំថ្ងៃ​បាន​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម