Connect with us

នយោបាយ

រយៈពេល​៤​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត មាន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ថ្មី​ចំនួន​ជាង​៤​ម៉ឺន​៥​ពាន់​នាក់

បានផុស

នៅ

តាម​របាយការណ៍​ពី​ឃុំ សង្កាត់​ចំនួន​១.៥១៣ បាន​បង្ហាញថា លទ្ធផល​បណ្ដោះអាសន្ន ថ្ងៃទី​៤ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ (​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១) នៅ​ទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១០.៦៦៩ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៦.៦៦០ នាក់ ហើយ​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន​២.៦៩០ នាក់​។ ចំណែក​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន​៣.៣៨០ នាក់​។

សរុប​រយៈពេល ៤​ថ្ងៃ លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត មាន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សរុប មាន​ចំនួន ៤៥.៦១៣ នាក់ ហើយ​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ២៦.៨៦៤ នាក់​។ ចំណែក​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប មាន​ចំនួន ១០.៦៩១ នាក់ ហើយ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​សរុប មាន​ចំនួន ១៣.៥៣៧ នាក់​។

សូមបញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

ជាមួយគ្នា​នោះ គ​.​ជ​.​ប បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង ហើយ​អ្នក​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤) និង​ប្រជាពលរដ្ឋ ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។

​បើតាម គ​.​ជ​.​ប ប្រជាពលរដ្ឋ អាច​ចូលទៅ​កាន់​គេហទំព័រ គ​.​ជ​.​ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បី​ពិនិត្យមើល​តារាង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រចាំថ្ងៃ​បាន​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

លោក ស ថេត ណែនាំដល់ស្នងការរាជធានី-ខេត្ត បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទកុំឱ្យកើតមាននៅកម្ពុជា

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាលស្រុកទឹកឈូ ចុះពិនិត្យទីតាំងទិញដីបន្ថែម ដើម្បីកសាងកុដិ ប្រគេនជូន កូននេន លៀង សីហា

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

លោក ពូទីន៖ យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន ត្រូវបាញ់ទម្លាក់ដោយមីស៊ីលផលិតនៅអាមេរិក

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋមន្ត្រីអប់រំ៖ ការអនុវត្តស្តង់ដាសាលារៀនគំរូដើម្បីពង្រឹងចំណេះដឹង និងសីលធម៌សិស្ស

សន្តិសុខសង្គម៤២ នាទី មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម