មាន​គណបក្ស​ចំនួន​៦ បានដាក់​ភ្នាក់ងារ ដើម្បី​ពិនិត្យមើល​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

មាន​គណបក្ស​ចំនួន​៦ បានដាក់​ភ្នាក់ងារ ដើម្បី​ពិនិត្យមើល​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា តាម​របាយការណ៍​ពី​ក្រុមប្រឹក្សា ឃុំ សង្កាត់ គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ ដែល​បាន​ស្នើសុំ​សម្រាប់​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០២១ មាន​ចំនួន​៤.៦០៥ នាក់ ក្នុងនោះ​ជា​ស្ត្រី​មាន​ចំនួន​១.១៩៣ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារ​គណបក្សនយោបាយ​ដែល​ត្រូវបាន​អនុញ្ញាត​រួមមាន​៖

​ទី​១. គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ភ្នាក់ងារ​បាន​២៥ រាជធានី ខេត្ត ក្នុងចំណោម​២៥ រាជធានី ខេត្ត​ទូទាំងប្រទេស ដែលមាន​១.៦៤៦ ឃុំ សង្កាត់ ក្នុងចំណោម​១.៦៤៦ ឃុំ សង្កាត់ ដែលមាន​ភ្នាក់ងារ​សរុប​ចំនួន​៤.៣៥៣​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​១.១៦២​នាក់​។​

​ទី​២. គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​ភ្នាក់ងារ​បាន​១៨ រាជធានី ខេត្ត ក្នុងចំណោម​២៥ រាជធានី ខេត្ត​ទូទាំងប្រទេស ដែលមាន​១៦២ ឃុំ សង្កាត់ ក្នុងចំណោម​១.៦៤៦​ឃុំ សង្កាត់ និង​មាន​ភ្នាក់ងារ​សរុប​ចំនួន​២១២​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​៣០​នាក់​។

​ទី​៣. គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដាក់​ភ្នាក់ងារ​បាន​៥​រាជធានី ខេត្ត ក្នុងចំណោម​២៥ រាជធានី ខេត្ត​ទូទាំងប្រទេស ដែលមាន​១៧ ឃុំ សង្កាត់ ក្នុងចំណោម​១.៦៤៦​ឃុំ សង្កាត់ និង​មាន​ភ្នាក់ងារ​សរុប​ចំនួន​៣២​នាក់ ក្នុងនោះ​មាន​ស្ត្រី​ទេ​។​

​ទី​៤. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​ភ្នាក់ងារ​បាន​២ រាជធានី ខេត្ត ក្នុងចំណោម​២៥ រាជធានី ខេត្ត​ទូទាំងប្រទេស ដែលមាន​២ ឃុំ សង្កាត់ ក្នុងចំណោម​១.៦៤៦​ឃុំ សង្កាត់ និង​មាន​ភ្នាក់ងារ​សរុប​ចំនួន​៤​នាក់ ក្នុងនោះ​មិនមាន​ស្ត្រី​ទេ​។​

៥. គណបក្ស​ខ្មែរ​តែមួយ ដាក់​ភ្នាក់ងារ​បាន​១​រាជធានី ខេត្ត ក្នុងចំណោម​២៥ រាជធានី ខេត្ត​ទូទាំងប្រទេស ដែលមាន​១ ឃុំ សង្កាត់ ក្នុងចំណោម​១.៦៤៦​ឃុំ សង្កាត់ និង​មាន​ភ្នាក់ងារ​សរុប​ចំនួន​២ នាក់ ក្នុងនោះ​មិនមាន​ស្ត្រី​ទេ​។​

​ទី​៦. គណបក្ស​យុវជន​កម្ពុជា ដាក់​ភ្នាក់ងារ​បាន​១​រាជធានី ខេត្ត ក្នុងចំណោម​២៥ រាជធានី ខេត្ត​ទូទាំងប្រទេស ដែលមាន​១ ឃុំ សង្កាត់ ក្នុងចំណោម​១.៦៤៦​ឃុំ សង្កាត់ និង​មាន​ភ្នាក់ងារ​សរុប​ចំនួន​២ នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​១​នាក់​។

ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ ។

​សូមបញ្ជាក់ថា ភ្នាក់ងារ​គណបក្សនយោបាយ ដែល​ចូលរួម​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវគោរព​ច្បាប់ បទបញ្ជា ដែល​ពាក់ព័ន្ធ​ជា​ធរមាន និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ សម្រាប់​គណបក្សនយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្សនយោបាយ​ក្នុង​ដំណើរការ​បោះឆ្នោត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services