លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​១១
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​១១

បានផុស

នៅ

តាម​របាយការណ៍​ពី​ឃុំ សង្កាត់ ចំនួន ១.៣៩៨ លទ្ធផល​បណ្ដោះអាសន្ន​ថ្ងៃទី​១១ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ (​សម្រាប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១) នៅ​ទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ៨.៩៨២ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៥.៣៧២ នាក់​​ហើយ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន​៣.១០២ នាក់​។ រីឯ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ២.៩៩០ នាក់​។

សរុប​រយៈពេល​១១​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត មាន​​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​១១៦.១៨៧ នាក់​។ អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៦៩.៨២០ នាក់​ហើយ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប មាន​ចំនួន ៣១.៩៥៧ នាក់ ចំណែក អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង ឃុំ សង្កាត់​ថ្មី មាន​ចំនួន​៣៦.១៣៣ នាក់​។

សូម​បញ្ជាក់​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ គ​.​ជ​.​ប បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង ហើយ​អ្នក​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤) ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។

ប្រជាពលរដ្ឋ​អាច​ចូលទៅ​កាន់​គេហទំព័រ គ​.​ជ​.​ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បី​ពិនិត្យ មើល​តារាង​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រចាំថ្ងៃ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services