តុលាការ​ផ្តន្ទាទោស​លោក ហូរ វ៉ាន់ និង​បក្សពួក សរុប​១៥ នាក់ ដាក់ពន្ធនាគារ ចាប់ពី​២០​ខែ ដល់​២​ឆ្នាំ​
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

តុលាការ​ផ្តន្ទាទោស​លោក ហូរ វ៉ាន់ និង​បក្សពួក សរុប​១៥ នាក់ ដាក់ពន្ធនាគារ ចាប់ពី​២០​ខែ ដល់​២​ឆ្នាំ​

បានផុស

នៅ

​តុលាការក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ដែលមាន​លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក គង់ សភា ដាក់ពន្ធនាគារ​២ ឆ្នាំ ចំណែក​បក្ខពួក​ផ្សេងទៀត ដាក់ពន្ធនាគារ​២០​ខែ តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥​ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល​២​ឆ្នាំ ពីបទ​ផ្ដើមគំនិត​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្ដិសុខ​សង្គម ចំណែក​ឈ្មោះ ហុង លីម ហៅ ហុង មុយ​លីម រួចផុត​ពីបទ​ចោទ ហើយក៏​បានចេញ​ដីការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹងថា សកម្មជន​សង្គម សកម្មជន​នយោបាយ និង​យុវជន ដែល​កំពុង​ជាប់ឃុំ ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២០​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ២​លាន​រៀល (​ប្រមាណ ៥០០​ដុល្លារ​) ពីបទ​ញុះញង់ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ អ្នក​ទាំងនេះ ត្រូវអនុវត្ត​ទោស​ជាប់ពន្ធនាគារ​ម្នាក់ៗ​ពី​១៤ ទៅ​១៥​ខែ ដោយ​ទោស​នៅសល់​ផ្សេងទៀត ត្រូវបាន​ព្យួរ ហើយ​សកម្មជន​ទាំង​១០​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយឆ្នាំ នឹងត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ ។ ទោះបីជា​យ៉ាងណា អ្នក​ទាំងនេះ ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការព្យួរទោស​សាកល្បង​សម្រាប់​រយៈពេល​២​ឆ្នាំ ដោយ​តម្រូវឱ្យ​ពួកគេ​ជូនដំណឹង​ទៅ​តុលាការ ប្រសិនបើ​ពួកគេ​ផ្លាស់ប្ដូរ​អាសយដ្ឋាន ផ្លាស់ប្ដូរ​ការងារ ឬ​ចង់​ចាក​ចេញពី​ប្រទេស ព្រមទាំង​លក្ខខណ្ឌ​ផ្សេងទៀត ។​

​យោងតាម​សាលក្រម​របស់​តុលាការ​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ទាំង​១៥ នាក់​ដែល​សម្រេច​ផ្តន្ទាទោស​នេះ​រួមមាន​ឈ្មោះ ៖

​ទី​១, ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុ​ទ្ធី ភេទ​ប្រុស ដាក់ពន្ធនាគារ​២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​២, ឈ្មោះ ឈួ ផេង ភេទ ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​៣, ឈ្មោះ ឈឿន ដា​រ៉ាវី ភេទ ស្រី ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​៤, ឈ្មោះ ហ៊ុន វណ្ណៈ ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​៥, ឈ្មោះ គង់ សំអាន ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​៦, ឈ្មោះ មាន ព្រហ្ម​មុនី ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​៧, ឈ្មោះ កើត សារាយ ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​៨, ឈ្មោះ ថា ឡា​វី ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​៩, ឈ្មោះ មួង សុភ័ក្ត្រ ភេទ​ប្រុស ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​១០, ឈ្មោះ អេង ម៉ាឡៃ ភេទ​ស្រី ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល តែ​អនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៤ ខែ ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​រយៈពេល ២ ឆ្នាំ​។​

​ទី​១១, ឈ្មោះ សេង ម៉េង​ប៉ុន​រ៉ុង ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។ ជាប់ចោទ​ពីបទ ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្ដិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ដើមខែ​សីហា ដល់ ថ្ងៃទី​៤ ខែសីហា ឆ្នាំ ២០២០ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទី​១២, ឈ្មោះ ហូរ វ៉ាន់ ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។​

​ទី​១៣. ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។​

​ទី​១៤, ឈ្មោះ គង់ សភា ភេទ​ប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។​

​និង​ទី​១៥. ឈ្មោះ ហុង លីម ហៅ ហុង មុយ​លីម ភេទ​ប្រុស ឱ្យ​រួចផុត​ពីបទ​ចោទ​ជាប់ចោទ​ពីបទ ផ្ដើមគំនិត​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្ដិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​ខែសីហា ឆ្នាំ ២០២០ តាម​បញ្ញត្តិ​មាត្រា​, ២៨ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services