Connect with us

នយោបាយ

គ​.​ជ​.​ប បង្ខិត​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត កាន់តែ​កៀក​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​

បានផុស

នៅ

ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ងាយស្រួល ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នោះ ក្រុមការងារ​ចុះឈ្មោះ​បោះឆ្នោត បាន​លើក​ការិយាល័យ​ចូលទៅ​តាម​ភូមិ នៅក្នុង ឃុំ សង្កាត់ ជិត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា តាម​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រាប់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ រយៈពេល​១៥ ថ្ងៃ​ដំបូង គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃ​ទី​២៦ ខែតុលា ការ​ចុះឈ្មោះ ធ្វើ​នៅតាម​សាលា ឃុំ សង្កាត់ ហើយ​ចាប់ពី​ថ្ងៃទី​២៧ ខែតុលា រហូតដល់​ចប់ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ត្រូវបាន​រំកិល​ទៅតាម​ភូមិ នៅក្នុង​ឃុំ សង្កាត់ នានា ដើម្បី​មាន​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​។​

ទោះជា​យ៉ាងណា លោក សោម សូ​រី​ដា បាន​អះអាងថា ការ​ចល័ត​ការិយាល័យ​ចុះឈ្មោះ​នេះ ក៏មាន​បញ្ហា​មួយ​ដែរ ដោយសារតែ​ការចុះឈ្មោះ​បោះឆ្នោត​ស្ថិតនៅក្នុង​រដូវវស្សា ដែល​ធ្វើឱ្យ​ក្រុម​ចុះឈ្មោះ​មានការ​លំបាក នៅពេល​ចល័ត​ការិយាល័យ​ទៅតាម​ភូមិ​។​

​សូមបញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។​

​សរុប​រយៈពេល​២០​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​ទទួល មាន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​២៣១.៩៦៨​នាក់ ហើយ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន​១១៨.៣១៣ នាក់ ចំណែក​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប មាន​ចំនួន​៧៧.៤៧០ នាក់​។ រីឯ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង ឃុំ សង្កាត់ ថ្មី​មាន​ចំនួន ៦៩.៣២៥ នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម