Connect with us

នយោបាយ

គណបក្ស​នយោបាយ​ណាខ្លះ ចូលរួម​អបអរសាទរ​ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា នរោត្តម សីហនុ ?

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ គឺជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៨ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ក្រោយពី​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ហើយ​សម្រាប់​ឆ្នាំនេះ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ បើ​ទោះបី​ជា​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ មិនទាន់បាន​ស្ងប់ស្ងាត់​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ពិធី​នេះ​ដោយផ្ទាល់ យ៉ាង​គគ្រឹកគគ្រេង នៅ​វិមានឯករាជ្យ ក្រោម​ព្រះរាជធិបតី​ដ៏​ខ្ពង់​ខ្ពស់បំផុត នៃ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​កត់សំគាល់ ក្នុងចំណោម​គណបក្សនយោបាយ​ប្រមាណ​ជាង​៤០ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​នៅក្នុង​មហាផ្ទៃ មាន​គណបក្សនយោបាយ​តិច​ណាស់ ដែល​បានចេញ​សារ​អបអរសាទរ​ទិវា​ដ៏​មាន​សារសំខាន់​របស់​ជាតិ​មួយ​នេះ ហើយ​បើ​យោងតាម​សារ​អបអរសាទរ ដែល​កម្ពុ​ជាថ្មី​ទទួលបាន​រួមមាន​៖

​ទី​១, គណបក្ស​ប្រជាជន​កម្ពុជា​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស បាន​ចូលរួម​ជាមួយនឹង​សារ​ថា “​អបអរសាទរ​ខួប​អនុស្សា​វ​រី​យ៏​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ! ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ស្រប​ជាមួយនឹង​ខួប​៦៨​ឆ្នាំ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​”​។​

​ទី​២, គណបក្ស​ហ៊្វុនស៊ិនប៉ិច​៖ បាន​ចូលរួម​ជាមួយនឹង​សារ​ថា “​អបអរសាទរ​ខួប​អនុស្សា​វ​រីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ស្រប​ជាមួយនឹង​ខួប​៦៨​ឆ្នាំ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូ​ជនី​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​។​

​ទី​៣, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​៖ បាន​ចូលរួម​អបអ​សាទរ ដោយ​លោក ញឹក ប៊ុនឆៃ បានធ្វើការ​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់ ចៀសវាង​ការធ្វើ​ឲ្យ​បែកបាក់​ជាតិ និង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​។ លោក​ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា គឺ​តែងតែ​ប្រកាន់​នូវ​ជំហរ​រូប​រួម​ជាតិ ប៉ុន្តែ​មេបក្ស​ប្រឆាំង​មិន​ស្មោះត្រង់​យក​បញ្ហា​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​មក​វាយប្រហារ គឺ​គ្មាន​ជំហរ​រួបរួម​នោះទេ ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ និង​បែកបាក់​ផ្ទៃក្នុង​។​

​ទី​៤, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​៖ បាន​ចូលរួម​ជាមួយនឹង​សារ​ថា “​សូម​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣៩ វិច្ឆិកា ឆ្នាំ​២០២១ ! ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ជា​រៀងរាល់ឆ្នាំ គឺ​ត្រូវបាន​ធ្វើឡើង ដើម្បី​រំលឹក​ដល់​ព្រះរាជ​បេសកកម្ម​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ សម្រាប់​ប្រជាជាតិ​មាតុភូមិ​កម្ពុជា ពី​នឹម​អាណានិគមនិយម​បារាំង​អស់​រយៈពេល​ជិត​មួយ​សតវត្ស​…”​។​

​ទី​៥, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៖ “​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១​។ ឆ្លៀត​ក្នុងឱកាស​នេះ គ​បម សូម​រំលឹក​ពី​ស្នា​ព្រះ​ហ​ស្ថ​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​បេសកកម្ម​ដឹកនាំ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​អាណានិគមនិយម​បារាំង​។ ក្រោយ​ឯករាជ្យ​ជាតិ​តាំងពី​ឆ្នាំ​១៩៥៣ មកដល់​បច្ចុប្បន្ន​…​។​

​ទី​៦, គណបក្ស​ខ្មែរ​តែមួយ​៖ បាន​ចូលរួម​ជាមួយនឹង​ពាក្យ​ថា “​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទី​វា​បុណ្យ​ឯករាជ្យ​ជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១)”​។​

​ទី​៧, គណបក្ស​កម្ពុជា​និយម​៖ ចូលរួម​ជាមួយនឹង​ពាក្យ​ថា “​អបអរសាទរ​ខួប​លើក​ទី​៦៨ នៃ​ឯករាជ្យ​ជាតិខ្មែរ ! (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១)”​។ ព្រះរាជឱង្ការ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជនរួមជាតិ​ជាទី​ស្នេហា ! ក្នុង​ជីវភាព​ប្រទេសជាតិ​នីមួយៗ គ្មានអ្វី​ឲ្យ​មានតម្លៃ​ជាង​ឯករាជ្យ​ទេ ព្រោះ​ឯករាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ទាំងទ្បាយ​ដទៃ​ទៀត​…​។

ទី​៨, គណបក្ស​យុវជន​កម្ពុជា​៖ ចូលរួម​ជាមួយនឹង​ពាក្យ​ថា “​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៨ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១”​។​

​ទី​៩, គណបក្ស​ឆន្ទៈ​ខ្មែរ​៖ ចូលរួម​ជាមួយនឹង​ពាក្យ​ថា អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៨ ! គណបក្ស​ឆន្ទៈ​ខ្មែរ ប៉ូល​នយោបាយ​ថ្មី ព្រះអាទិត្យ​ថ្មី ជម្រើស​ថ្មី ផ្លាស់ប្តូរ​ថ្មី​!”​។​

​ទី​១០, គណបក្ស​ភ្លើងទៀន​៖ ចូលរួម​ជាមួយនឹង​សារ​ថា “​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១​។ គណបក្ស​ភ្លើងទៀន សូម​ម​ធ្វើ​អភិវន្ទន​កិច្ច​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​ព្រះ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ដែល​បាន​លះបង់​បំពេញ​នូវ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម ទាមទារ​ឯករាជ្យ​ពេញលេញ​ពី​អាណានិគម​ពី​អាណាព្យាបាល​បារាំង​ជូន​មាតុភូមិ និង​ប្រទេស​ជា​ខ្មែរ​។​

​សូមបញ្ជាក់ថា នៅក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៨ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) នេះ បើទោះបីជា​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ មិនទាន់បាន​ស្ងប់ស្ងាត់​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ពិធី​នេះ​ដោយផ្ទាល់ យ៉ាង​គគ្រឹកគគ្រេង នៅ​វិមានឯករាជ្យ​ក្រោម​ព្រះរាជធិបតី​ដ៏​ខ្ពង់​ខ្ពស់បំផុត នៃ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​មានដូចជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​, សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​រាប់ពាន់នាក់​។ ដោយឡែក ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃ​ប្រទេស​ជា​មិត្ត ដែល​កំពុង​បំពេញ​បេសកម្ម​នៅ​កម្ពុជា ក៏មាន​វត្តមាន​នៅក្នុង​ពិធី​ដ៏​មហោឡារិក​នេះ​ផង​ដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម