ព័ត៌មានជាតិ
គ.ជ.ប រាជធានីថា តំណាងគណបក្ស LDP បានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរដល់ឯកជនភាព និងស្ថាប័នមានសមត្ថកិច្ច
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានអះអាងថា សកម្មភាពរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) មិនត្រឹមត្រូវ ដោយបានថតបង្ហោះលើបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ឯកជនភាព និងស្ថាប័នមានសមត្ថកិច្ច ប៉ុន្តែស្ថាប័ននេះ មិនបានបញ្ជាក់ថា ត្រូវប្តឹង ឬយ៉ាងណានោះទេ។
ការលើកឡើងរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចោទតំណាង គ.ជ.ប និងអាជ្ញាធរ សង្កាត់និរោធថា បានឃុបឃិតគ្នាគំរាមកំហែងតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងកិច្ចប្រជុំសម្រេចបណ្តឹងជំទាស់លេខ០០១ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្តឹងដោយលោក ស៊ុន ហ៊ី ឲ្យលុបឈ្មោះប្រជាពលរដ្ឋចំនួន៩០នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូង។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់និរោធ ពុំមានតំណាង គ.ជ.ប ឬមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំនោះទេ ហើយនៅក្នុងកិច្ចប្រជុំនោះ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានស្វែងរកភស្តុតាងមកបង្ហាញដល់អង្គប្រជុំទេ តែបែរជាសុំថតរាល់ឯកសាររបស់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ ពីក្រុមប្រឹក្សាប្រជុំសម្រេចវិញ។
បើតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនោះ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុង នៃអង្គប្រជុំ ដូចជាការហាមថត ឬអាត់សំឡេង ការប្រើប្រាស់ទូរសព្ទដៃជាដើមនោះទេ ហើយការចោទប្រកាន់លោក ឈុន ឃាង ថាជាតំណាង គ.ជ .ប មិនពិតនោះទេ។
សូមបញ្ជាក់ថា លោក ឈុន ឃាង ត្រូវបានបញ្ចប់កិច្ចសន្យាបម្រើការងារ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែលោក ឈុន ឃាង ត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងកិច្ចប្រជុំសម្រេចនោះ ហើយលោក ឈុន ឃាង មិនបានចូលរួមយោបល់ ឬបញ្ចេញមតិនៅក្នុងកិច្ចប្រជុំសម្រេចទេ ប៉ុន្តែលោក ឈុន ឃាង បានលើកឡើងអំពីបទបញ្ជាផ្ទៃក្នុង នៅក្រៅអង្គប្រជុំ ហើយក៏គ្មានសិទ្ធបញ្ជាសមត្ថកិច្ចដែរ ដូចនេះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញយល់ឃើញថា ការចោទប្រកាន់របស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ គឺពុំត្រឹមត្រូវទេ ព្រោះថា ក្រុមប្រឹក្សាសង្កាត់បានអនុវត្តតាមគោលការណ៍ បទបញ្ជា និងនីតិវិធីរបស់ គ.ជ .ប ។
បើតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ការថតបង្ហោះ លើបណ្ដាញសង្គមរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាការធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ឯកជនភាព និងស្ថាប័នមានសមត្ថកិច្ច៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ