លោកសៀម ភ្លុក​ នៅតែប្រកាន់ជំហរប្តឹងក្រសួងមហាផ្ទៃទៅតុលាការកំពូលរឿងមិនចុះបញ្ជីបក្សបេះដូងជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

លោកសៀម ភ្លុក​ នៅតែប្រកាន់ជំហរប្តឹងក្រសួងមហាផ្ទៃទៅតុលាការកំពូលរឿងមិនចុះបញ្ជីបក្សបេះដូងជាតិ

បានផុស

នៅ

លោកសៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិបានអះអាងថា បើទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​អ្នក​នាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​យ៉ាងណា​ក៏ដោយ​ ក៏គណបក្ស​បេះដូង​ជាតិ​របស់លោកនៅ​តែ​បន្ដ​ប្តឹង​ចំពោះ​សេចក្តី​សម្រេច​បដិសេធ​ការសុំ​ចុះបញ្ជី​នៃ​គណបក្ស​បេះដូង​ជាតិ​ទៅកាន់​តុលាការ​កំពូល​តាម​នីតិវិធី​ច្បាប់​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញជំហរនេះ គឺបន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ពីការស្វាគមន៍ចំពោះការចង់ប្តឹងរបស់លោកសៀម ភ្លុកនេះ និងបានប្រាប់លោកកុំឱ្យរត់ចោលឱ្យសោះ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកខៀវ សុភ័គ បានអះអាងថា៖«បើចង់លេងផ្លូវច្បាប់ក៏ល្អដែរ ប៉ុន្តែសូមផ្ដាំមុនកុំរត់ចោលស្រុក សុំជ្រកកោននយោបាយអីដូចអ្នកដទៃទៀត យកបញ្ហាហ្នឹងទៅលន់តួសុំស្ថានទូតផ្សេងៗសុំសិទ្ធិជ្រកកោននយោបាយ អាហ្នឹងផ្ដាំឱ្យហើយ លេងកុំខឹង បើខឹងកុំលេង»។

លោកសៀម ភ្លុក បានចាត់ទុកការលើកឡើងនេះថា ជាការគំរាមកំហែង ហើយថា នឹងបន្តប្តឹងដដែល។ លោក​បានបញ្ជាក់ថា៖ «​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ មាត្រា​២៥​ថ្មី​ បើក​ផ្លូវ​ឱ្យ​គណបក្ស​នយោបាយ​ណា​ដែល​ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​មិន​យល់​ព្រម​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នោះ​ មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​កំពូល»។ យ៉ាងណាក៏ដោយ លោកក៏បានគូសបញ្ជាក់ថា បើសិនជា​តុលាការ​កំពូល​ សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​ក្រ​សួង​មហា​ផ្ទៃ​ជា​សេចក្តី​សម្រេច​ត្រឹមត្រូវទៀត គឺគណបក្សបេះដូងជាតិ​សម្រេច​ចិត្ត​បញ្ឈប់​ការ​តវ៉ា​ ព្រោះ​អស់​ជម្រើស​ អស់​នីតិវិធី​។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ឱ្យដឹងថា មិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិឡើយ។ មូលហេតុ គឺដោយសារតែ​ការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឱ្យខូចគុណភាពក្នុងការបង្កើនបរិមាណសមាជិក។ ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគគណបក្សនយោបាយ។ លោកសៀម ភ្លុក មិនសុខចិត្តនឹងការសម្រេចនេះទេ ហើយគ្រោងនឹងប្តឹងជំទាស់ទៅតុលាការកំពូល ដើម្បីរកខុសត្រូវចំពោះការសម្រេចរបស់ក្រសួងមហាផ្ទៃនេះ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services