Connect with us

នយោបាយ

លោក ជិន ម៉ាលីន៖ បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺគ្មានអ្វីត្រូវស្តារឡើងវិញនោះទេ

បានផុស

នៅ

ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៦ស្ថាប័ន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានរួមគ្នាស្នើឱ្យមានការកែទម្រង់ជាប្រព័ន្ធ លើសពីការដោះលែងសកម្មជនការពារសិទ្ធិមនុស្សដោយមានលក្ខខណ្ឌ។ ពួកគេក៏បានស្នើដល់អាជ្ញាធរកម្ពុជាចាត់វិធានការជាប្រព័ន្ធ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងលំហរសេរីភាពរបស់ពលរដ្ឋក្នុងប្រទេសឡើងវិញ ព្រមទាំងស្តារសិទ្ធិមនុស្សជាមូលដ្ឋានឡើងវិញផងដែរ។ ប៉ុន្តែ លោកជិន ម៉ាលីន បានឆ្លើយតបថា បញ្ហាទាំងអស់នេះ គ្មានអ្វីត្រូវស្តារឡើងវិញនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជិន ម៉ាលីន បានអះអាងថា ការស្នើទាំងនេះ គឺគ្រាន់តែជាការលើកឡើងក្នុងចេតនានយោ​បាយតែប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ទៀតថា ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមិនមានអ្វីត្រូវស្តារឡើងវិញនោះទេ។ និយាយជារួម គឺគ្រាន់តែធ្វើឱ្យប្រសើរឡើងថែមទៀត។លោកជិន ម៉ាលីន បានអះអាងបែបនេះថា៖«អានេះ គឺជារបាយការណ៍ដដែលៗ ក្នុងចេតនានយោបាយដែលពួកគាត់តែងតែធ្វើឡើងនាពេលកន្លងមក ផ្អែកតាមរបៀបវារៈនយោបាយរបស់ម្ចាស់ជំនួយរបស់ពួកគាត់»។

យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលទាំង៦៦ បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅតែស្ថិតក្រោមការគំរាមកំហែង ហើយសកម្មជននយោបាយ និងសិទ្ធិមនុស្សខ្លះត្រូវបានដោះលែង តែខ្លះទៀតកំពុងជាប់ឃុំនៅឡើយ។ ដូច្នេះហើយ ពួកគេបានស្នើដល់អាជ្ញាធរកម្ពុជាដោះលែងអ្នកទោសនយោបាយ និងសកម្មជនទាំងអស់ដែលត្រូវបានចោទប្រកាន់ ដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ពីពួកគេផងដែរ។

ប៉ុន្តែ លោកជិន ម៉ាលីន បានអះអាងថា នៅកម្ពុជា គ្មានទេអ្នកទោសនយោបាយនោះ គឺមានអ្នកនយោបាយ ឬសកម្មជននយោបាយដែលបានប្រព្រឹត្តបទល្មើស។ បើតាមអ្នកនាំពាក្យរូបនេះ គឺថា ការដោះលែង ការសម្រាលទោស ឬដាក់ទោសទណ្ឌយ៉ាងណានោះ អាស្រ័យតាមនីតិវិធីរបស់តុលាការ ដោយគ្មាននរណាម្នាក់ទៅបង្ខិតបង្ខំតុលាការបានឡើយ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម