Connect with us

នយោបាយ

មន្រ្តីជាន់ខ្ពស់សិទ្ធិមនុស្សចង់ឱ្យសង្គមស៊ីវិលបើកបេះដូងចូលរួមកែលម្អ កុំអង្គុយតែបារម្ភរឿងសិទ្ធិមនុស្ស

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់កម្ពុជា បានស្នើឱ្យអង្គការសង្គមស៊ីវិលបើកបេះដូងចូលរួមបញ្ចេញមតិយោបល់កែលម្អ ប្រសើរជាងគិតតែអង្គុយព្រួយបារម្ភពីបញ្ហាការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានៅព្រឹកថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខមន្រ្តីតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ជេត ជាលី អនុប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលបើកបេះ​ដូងចូលរួមបញ្ចេញយោបល់ ផ្តល់ធាតុចូល ដើម្បីកែលម្អសេចក្តីព្រាងច្បាប់នេះឱ្យបានប្រសើរឡើង ជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយកុំអង្គុយតែព្រួយបារម្ភ ហើយមិនព្រមចូលរួមផ្តល់យោបល់​។ ជាមួយគ្នានេះ លោកអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់ពលរដ្ឋកម្ពុជា និងជំរុញឱ្យការគោរពសិទ្ធិមនុស្សកាន់តែមានប្រសិទ្ធភាព។

ចំណែក លោកស្រី ក្លូឌៀ ដឺឡា ហ្វុងតេ (Cludia Dela Fuente) អនុប្រធានតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអះអាងថា  ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកមពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រីបានបន្ថែមថា លោកស្រីប្រកាន់ជំហរយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងក្នុងការសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាត្រូវបានរៀបចំធ្វើឡើងរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និង វេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum) ដែលមានទីតាំងនៅអូស្ត្រាលី។ សេចក្តីព្រាងច្បាប់នេះ មាន៨ ជំពូក និង៣២មាត្រា។

លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា កន្លងមកសេចក្តីព្រាងនេះបានប្រគល់ឱ្យអង្គការសង្គមស៊ីវិល ជាអ្នកព្រាង ប៉ុន្តែមិនមានដំណើរការ។ ទើបមកដល់ពេលនេះ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ លេចចេញជារូបរាង ទើបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចប្រគល់ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើសេចក្តីព្រាងច្បាប់នេះវិញ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួង​ការងារ និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ជប៉ុន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ជូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃស្អែក​នេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ការយល់ដឹងពីសន្តិសុខសាយប័រ នាំឱ្យងាយស្រួលអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថលនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ប៉ែន បូណា៖ ចូលឆ្នាំថ្មី មានអត្ថន័យលើសពីការជួបជុំដ៏សប្បាយរីករាយ

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាល័យ ហ៊ុន សែន ខ្លាកូន បន្ទាយមានជ័យ រៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិស សិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង ចាប់ខ្លួនជនសង្ស័យ ២៧២ នាក់ ករណីផ្ទុករូបភាព-វីដេអូអាសអាភាសកុមារ

Sokha Hotels

ព័ត៌មានពេញនិយម