ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ៖ បើ​យុវជនគាំទ្របក្សនយោបាយណាមួយច្រើន គណបក្សនោះនឹងទទួលជ័យជំនះ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ៖ បើ​យុវជនគាំទ្របក្សនយោបាយណាមួយច្រើន គណបក្សនោះនឹងទទួលជ័យជំនះ

បានផុស

នៅ

ការលើកឡើងរបស់លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញជាតិបានធ្វើឡើងនៅក្នុងពិធីជួបប្រជុំចលនាយុវជនគណបក្សខ្មែរស្រឡាញ់ជាតិ នាព្រឹកនៅថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២១ នេះ ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្ដាល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានយុវជនចូលរួមសរុបប្រមាណជា៣០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ពិធីនោះ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិបានលើកឡើងថាការដែលគណបក្សសម្រេចបង្កើតចលនាយុវជន គឺប្រមូលផ្ដុំយុវជនខ្មែរគ្រប់មជ្ឈដ្ឋានឲ្យចូលរួមចលនានយោបាយរបស់គណបក្ស និងដើម្បីបំផុសយុវជន និងបណ្ដុះបណ្ដាលយុវជន ឲ្យមានមនសិការជាតិពិតប្រាកដ និងមានស្មារតីទទួលខុសត្រូវចំពោះការរៀបចំសង្គមជាតិឲ្យបានល្អប្រសើរ ព្រម​ទាំងដើម្បីជំរុញលើកតម្កើងសីលធម៌ សច្ចធម៌ យុត្តិធម៌ សេរីភាព ប្រជាធិបតេយ្យ និងភាពថ្លៃថ្នូរ របស់យុវជនខ្មែរទូទៅ។

ជាមួយគ្នានោះ គឺជំរុញលើកទឹកចិត្តយុវជន និស្សិត ឲ្យមានស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ការសិក្សា និងមានសេចក្តីក្លាហាន ក្នុងការបញ្ចេញមតិ ដើម្បីចូលរួមកសាងសង្គមជាតិរបស់យើង និងលើកទឹកចិត្តឲ្យយុវជន និស្សិត ផ្ដួចផ្ដើមគំនិត ជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ឲ្យមានលក្ខណៈទំនើបស្របទៅតាមតម្រូវការ នៃសង្គមជាតិ។

លោក ជីវ កត្តា អះអាងថា យុវជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងសង្គមជាតិ ហើយការបោះឆ្នោតមួយ ដែលមានលក្ខណៈត្រឹមត្រូវ យុត្តិធម៌ លុះត្រាតែមានការចូលរួមពីយុវជន បញ្ញវ័ន្ត និងនិស្សិត។ លោកថា គ្មានប្រទេសណាមួយចាត់ទុកយុវជនជាសត្រូវនោះទេ។ យុវជនខ្លាំង ប្រទេសជាតិត្រូវខ្លាំង បើយុវជនងាកទៅគាំទ្រគណបក្សនយោបាយណាមួយច្រើនហើយនោះ គណបក្សនោះនឹងទទួលបានជ័យជំនះ។

សូមបញ្ជាក់ថា គណបក្សខ្មែរស្រឡាញ់ជាតិ (CNLP) គឺជាគណបក្សមួយក្នុងចំណោមគណបក្សចំនួន៧ ដែលបានបំបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយដោយតុលាការ។ គណបក្សនេះ រួមគ្នាបង្កើតឡើងដោយ ក្រុមអតីតថ្នាក់ដឹកនាំ CNRP  ដែលមានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន ជាដើម។

លោក ជីវ កត្តា ធ្លាប់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា មូលហេតុដែលក្រុមអតីតថ្នាក់ដឹកនាំនៃអតីត CNRP សម្រេចរួមគ្នាបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង ដោយសារមើលឃើញថា ក្រុមអ្នកស្នេហាប្រជាធិបតេយ្យបានបែកបាក់គ្នាយ៉ាងខ្លាំង ហើយគណបក្សថ្មីនេះ គឺជាគណបក្សដែលប្រកាន់គោលការណ៍អហិង្សា និងធ្វើនយោបាយតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងបន្តគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services