នយោបាយ
បក្សកាន់អំណាចវាយតម្លៃថា ដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១បានប្រព្រឹត្តទៅរលូន និងល្អប្រសើរ
លោក សៅ វ៉ាន់ដេត តំណាងមកពីគណបក្សប្រជាជនកម្ពុជាបានអះអាងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស បានប្រព្រឹត្តទៅរលូន និងល្អប្រសើរ មិនមានបញ្ហាអ្វីធំដុំទេ។ លោកបានអះអាងដូច្នេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីលទ្ធផលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
លោក សៅ វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅរលូនមិនមានបញ្ញាអ្វីធំដុំ គួរឱ្យកត់សម្គាល់នោះទេ ទោះបីប្រទេសយើងជួបនឹងការឆ្លងរីករាលនៃជំងឺកូវីដ១៩ក្ដី ក្រៅពីការជួបគ្រោះទឹកជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន”។ ទោះជាយ៉ាណា លោកកត់សម្គាល់ថា ដំណើការចុះឈ្មោះនេះ សម្រេចបានប្រមាណជាង៣០ភាគរយប៉ុណ្ណោះ ដែលខុសពីឆ្នាំមុនមានចំនួនលើសពី៥០ភាគរយ។
ចំណែក លោកស្រី រី សុវណ្ណដាលីន តំណាងសមាគមជ័យលាភីបញ្ញាជនកម្ពុជាបានលើកឡើងដែរថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ជាពិសេសបច្ចេកទេសចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាដែលទទួលបាននូវការកោតសរសើពីពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោតលើគ្រប់លក្ខខណ្ឌ បង្កលក្ខណៈកាន់តែងាយស្រួល។ ទាំងនេះ ជាកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ជាពិសេស គ.ជ.ប ដឹកនាំការងារបានល្អ។
ទាក់ទងបរិយាកាសនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអះអាងថា ទន្ទឹមនឹងមានបរិយាកាសល្អនេះ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសទាក់ទងទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។ ប៉ុន្តែ លោកថា រយៈពេលកន្លងទៅនេះ មានមន្រ្តីបោះឆ្នោតទាំងអស់ មិនដល់ប្រមាណ០,១ភាគរយនោះទេ បានឆ្លងជំងឺនេះ ហើយមកដល់ពេលនេះ ពួកគាត់ជាអស់ហើយ។ ក្រៅពីបញ្ហានេះ ក៏មានបញ្ហាប្រឈមមួយចំនួនទៀតដូចជា បញ្ហាមន្រ្តី បញ្ហាសម្ភារៈ និងធម្មជាតិផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១០ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ