Connect with us

នយោបាយ

សម្តេចតេជោ គ្រោងអញ្ជើញរដ្ឋមន្រ្តីការបរទេសភូមាមកកម្ពុជា ដើម្បីនិយាយគ្នារឿងចូលរួមប្រជុំអាស៊ាន

បានផុស

នៅ

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សម្តេចគ្រោងអញ្ជើញរដ្ឋមន្រ្តីការបរទេសភូមា មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី០៦ និងទី០៧ ខែធ្នូ ឆ្នាំ២០២១ ពោល គឺនៅសប្តាហ៍ក្រោយនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា សម្តេច នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសភូមា ដើម្បីស្វែងរកដំណោះស្រាយឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងផងដែរថា សម្តេច ក៏បានត្រៀមខ្លួនទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសភូមានាពេលខាងមុខនេះផងដែរ។ សម្តេច អាចទៅទស្សនកិច្ចនៅភូមា ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា បើសិនមិនអាចទៅក្នុងនាមជាប្រធានអាស៊ានបាន។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពួលអាស៊ាននៅក្នុងប្រទេសព្រុយណេ ថ្នាក់ដឹកនាំអាស៊ានបានឯកភាពមិនអញ្ជើញមេដឹកនាំភូមាឱ្យចូលរួមកិច្ចប្រជុំនោះទេ តែបានអនុញ្ញាតឱ្យតំណាងមិនមែន​មន្រ្តីរដ្ឋាភិបាលមកចូលរួមបាន។ ប៉ុន្តែ រដ្ឋាភិបាលយោធាភូមា មិនបញ្ជូនមកចូលរួមឡើយ។ ចំពោះបញ្ហានេះ សម្តេចតេជោចោទសួរថា តើគួរទុកស្ថានភាពអាស៊ានត្រឹមមានសមាជិកតែ៩ ឬក៏សមាជិក១០ និងថា តើអាស៊ានសុខចិត្តដុតបំផ្លា​ញផ្ទះខ្លួនឯង ដើម្បីដៃគូ ឬយ៉ាងណា។ បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បើអាស៊ាននៅតែមានសមាជិកតែ៩ គឺមិនមែនកុងសង់ស៊ីសទេ ហើយធម្មនុញ្ញអាស៊ានក៏មិនបានចែងឱ្យបណ្តេញសមាជិកណាម្នាក់ចេញពីអាស៊ាននោះដែរ៕

អត្ថបទ៖​ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៣ វិនាទី មុន

លី ណូរ៉ា រម្លឹកឲ្យប្រុងប្រយ័ត្នរឿង Facebook Fake យករូបថតទៅឆបោក

ព័ត៌មានជាតិ៦ នាទី មុន

សាលាបច្ចេកទេស NPIC ៖ យុវជនជិត ៤ ពាន់នាក់ បោះជំរំរួមគ្នា បង្ហាញពីសាមគ្គីភាព ក្រោមដំបូលសន្តិភាព

សេដ្ឋកិច្ច១២ នាទី មុន

លោក ង៉ែត ជូ ណែនាំមនុស្សឱ្យប្តូរការគិតថា លុយ អាចធ្វើឱ្យជីវិតមានន័យ តែលុយគ្រាន់តែសម្រេចគោលដៅប៉ុណ្ណោះ

សេចក្ដីជូនដំណឹង២៥ នាទី មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ

ព័ត៌មានជាតិ២៦ នាទី មុន

ខេត្តកំពង់ស្ពឺមាន​រោងចក្រ​កែច្នៃ​ស្វាយ ៣ កន្លែង ខណៈហាង​ឆេង​ស្វាយកែវរមៀតត្រូវ​ប៉ាន់ទីផ្សារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម