គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត

បានផុស

នៅ

នៅទីផុត គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីប្រកាសគាំទ្រ គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព សក្តានុពល និងទេពកោសល្យខ្ពស់ មានគុណធម៌ សីលធម៌ល្អ ទទួលបានការកោតសរសើរ និងគោរពស្រលាញ់ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាជនទូទៅ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា»។

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្រ្តីរបស់កម្ពុជានាពេលអនាគត។ សម្រាប់គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ វណ្ណ សុគន្ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ នាទី មុន

សាយ រម្លឹក​រឿង​កាលពី​៩​ឆ្នាំមុន​ប៊ិះ​អស់​ជីវិត​នៅក្នុង​ភ្នក់ភ្លើង

នយោបាយ៣៨ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ១ ម៉ោង មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៤ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services