Connect with us

នយោបាយ

សម្តេចតេជោ បានទាត់ចោលការចោទប្រកាន់របស់មេទ័ពវៀតណាមដែលថាកម្ពុជានាំជំងឺឆ្លងទៅវៀតណាម

បានផុស

នៅ

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់លោកឧត្តមសេនីយ៍ ងូ ស៊ុនចៀន មេទ័ពការពារព្រំដែនវៀតណាមដែលចោទប្រកាន់កម្ពុជាថា ជាប្រភពនាំជំងឺឆ្លងចូលទៅក្នុងប្រទេសវៀតណាម។ ពាក្យសម្តីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាការប្រមាថដល់ប្រទេស និងប្រជាជនកម្ពុជា ដែលត្រូវតែមានការសុំទោស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងនៃក្រុងព្រៃវែង ព្រឹកថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ ប្រមុខដឹកនាំកម្ពុជា បានអះអាងថា ការលើកឡើងរបស់​របស់មេទ័ពវៀតណាមនេះ គឺមិនអាចទទួលយកបានទេ ដែលតម្រូវឱ្យសម្តេចចេញមកនិយាយតបតទៅវិញ ដើម្បីការពារកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាពីការមើលងាយនេះ។ ប៉ុន្តែ សម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ងូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២0កន្លងទៅ មេទ័ពការពារព្រំដែនវៀតណាមបានរៀបចំសន្និសិទស្តីវិធានការការពារការឆ្លងជំងឺកូវីដ១៩តាមព្រំដែនវៀតណាម-កម្ពុជា។ នៅពេលនេះ លោក ងូ ស៊ុនចៀន បាននិ​យាយថា បើវៀតណាមមិនធ្វើការប្រុងប្រយ័ត្នទេ ជំងឺឆ្លងពីកម្ពុជានឹងចូលទៅវៀតណាម ដូចជំនន់ទឹកទន្លេមេគង្គ។ ស​ម្តេ​ចតេជោ បានហៅសម្តីបែបនេះថា បានធ្វើឱ្យសម្តេចមានការឈឺចាប់ ​និងថា មេទ័ពវៀតណាមរូបនេះ មិនត្រូវប្រើប្រាស់ពាក្យសម្តីយ៉ាងនេះមកលើប្រទេសជិតខាងនោះឡើយ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា សម្តេចបានស្នើឱ្យរដ្ឋាភិបាលវៀតណាមដកឧត្តមសេនីយ៍រូបនេះចេញ តែវៀតណាមបែរជាបានដំឡើងស័ក្តិ និងតំណែងដល់មេទ័ពរូបនេះទៅវិញ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជា​តូចមែន តែមិនអនុញ្ញាតឱ្យគេមើលងាយដាច់ខាត។ ដូច្នេះហើយ ឧត្តមសេនីយ៍ ងូ ស៊ុនចៀន ត្រូវទទួលខុសត្រូវចំពោះការនិយាយរបស់ខ្លួន ហើយត្រូវតែសុំទោសដល់ប្រជាជនកម្ពុជាចំពោះពាក្យសម្តីប្រមាថនេះ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម