Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ចនៅភូមានៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ បានទទួលជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេស​កជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃប្រទេសភូមា។ ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីភូមាតាមរយៈលោក វុនណា ម៉ោងលីន បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសភូមារយៈពេល២ថ្ងៃពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន និងលោក វុនណា ម៉ោងលីន (Wunna Maung Lwin) បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសភូមាផង ។ សម្ដេចតេជោ និងលោក វុនណា ម៉ោងលីន ក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការល្អ និងមានសាមគ្គីភាពល្អឡើងវិញ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រីការបរទេសភូមា ក៏បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីភូមា ដើម្បីអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនៈកិច្ចនៅប្រទេសភូមានៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ។  ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេច នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសភូមាតបតាមការអញ្ជើញនេះ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម