Connect with us

នយោបាយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ១០ ខែធ្នូ ដើម្បីអនុម័តការងារ២

បានផុស

នៅ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលមានលោក យ៉េង វីរៈ ជាប្រធានគណបក្សបានឲ្យដឹងថា គណបក្សគ្រោងនឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ចាប់​វេលា​ម៉ោង​៩ ព្រឹក​ដល់​ម៉ោង​ ១២ ថ្ងៃត្រង់ នៅ​អតីត​ទីស្នាក់ការ​កណ្តាល​គណបក្ស ដែល​ស្ថិត​នៅផ្ទះ​លេខ​៣៨ ផ្លូវ​លេខ ១៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមាជ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ចំនួន​ ២​ គឺ​៖ ទី​១. ដើម្បី​បង្ហាញ​ជំហរ​របស់​គណបក្ស ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ​ ២០២២​ ខាងមុខ ទី​២. ដើម្បី​អនុម័ត​សំណើ​វិសោធនកម្ម​លក្ខន្តិកៈ​មួយ​ចំនួន​របស់​គណបក្ស​។​

​អ្នកនាំពាក្យ​គណ​បក​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក ឡឹ​ក សុធារ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​បានទេ ដោយ​ទូរស័ព្ទ​មិនមាន​អ្នកទទួល តែ​នៅលើ​សេចក្តី​ប្រមា​ស​ព័ត៌មាន​គណបក្ស​បាន​អះអាងថា តាមរយៈ​ការចូលរួម​ក្នុង​ដំណើរ​ការកសាង និង​អភិវឌ្ឍន៍ នៅ​មូលដ្ឋាន​ឃុំ ចំនួន តាំងពី​ឆ្នាំ​ ២០១៧ មក បានបង្ហាញ​នូវ​គំរូ​នយោបាយ​ថ្មី តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចជា​ការកាត់បន្ថយ​ការរើសអើង​នយោបាយ ការ​ផ្តល់នូវ​សេវា​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ឃុំ ការកសាង និង​ជួសជុល​ផ្លូវ សាលារៀន និង​ការទប់ស្កាត់​បទល្មើស​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ឃុំ​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមនឹង​នេះដែរ តាមរយៈ​ដំណើរការ នៃ​ការចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា នាពេល​កន្លងមក ក៏​សម្រេច​កែសម្រួល​លក្ខន្តិកៈ​របស់ខ្លួន ដើម្បីឱ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង និង​បរិបទ​នយោបាយ​នៅ​កម្ពុជា​។​

​គួររំលឹកថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលជា​បណ្តុំ នៃ​អង្គការ​សង្គម​ស៊ីវិល ត្រូវបាន​បង្កើតឡើង​នៅ​ពីថ្ងៃ​ទី ​០២ ខែសីហា ឆ្នាំ​ ២០១៥ ដែលមាន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជា​អ្នកគាំទ្រ ហើយ​នៅក្នុង​សមាជ​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន លោក យ៉េ​ង វីរៈ គឺជា​ប្រធាន​គណបក្ស​, លោក សាម ស៊ុន​ឌឿ​ន ជា​អនុប្រធាន​, លោក សាម អ៊ី​ន អគ្គលេខាធិការ​, និង​លោក ប៉ោ សេដ្ឋា ជា​ហិរញ្ញិក​នៃ​គណបក្ស​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម