Connect with us

នយោបាយ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​១០ ខែធ្នូ ខាងមុខ​ដើម្បី​អនុម័ត​ការងារ​ចំនួន​២

បានផុស

នៅ

គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) ដែល​មាន​លោក យ៉េ​ង វីរៈ ជា​ប្រធាន​គណបក្ស​បាន​ឲ្យ​ដឹងថា គណបក្ស​គ្រោង​នឹង​រៀបចំ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ចាប់​វេលា​ម៉ោង​៩ ព្រឹក​ដល់​ម៉ោង​១២ ថ្ងៃត្រង់ នៅ​អតីត​ទីស្នាក់ការ​កណ្តាល​គណបក្ស ដែល​ស្ថិត​នៅផ្ទះ​លេខ​៣៨ ផ្លូវ​លេខ ១៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សមាជ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ចំនួន​២​គឺ​៖ ទី​១. ដើម្បី​បង្ហាញ​ជំហរ​របស់​គណបក្ស ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ​២០២២​ខាងមុខ ទី​២. ដើម្បី​អនុម័ត​សំណើ​វិសោធនកម្ម​លក្ខន្តិកៈ​មួយចំនួន​របស់​គណបក្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​គណ​បក​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក ឡឹ​ក សុធារ មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ ដោយ​ទូរសព្ទ​មិន​មាន​អ្នកទទួល តែ​នៅលើ​សេចក្តី​ប្រកាស​ព័ត៌មាន​គណបក្ស​បាន​អះអាង​ថា តាមរយៈ​ការចូលរួម​ក្នុង​ដំណើរ​ការ​កសាង និង​អភិវឌ្ឍន៍ នៅ​មូលដ្ឋាន​ឃុំ ចំនួន តាំងពី​ឆ្នាំ​២០១៧ មក បានបង្ហាញ​នូវ​គំរូ​នយោបាយ​ថ្មី តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចជា​ការកាត់បន្ថយ​ការរើសអើង​នយោបាយ ការ​ផ្តល់នូវ​សេវា​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ឃុំ ការកសាង និង​ជួសជុល​ផ្លូវ សាលារៀន និង​ការទប់ស្កាត់​បទល្មើស​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ឃុំ​ជាដើម​។

ទន្ទឹម​នឹង​នេះដែរ តាមរយៈ​ដំណើរការ នៃ​ការចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា នាពេល​កន្លងមក ក៏​សម្រេច​កែសម្រួល​លក្ខន្តិកៈ​របស់ខ្លួន ដើម្បីឱ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង និង​បរិបទ​នយោបាយ​នៅ​កម្ពុជា​។

គួរ​រំលឹក​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលជា​បណ្តុំ នៃ​អង្គការ​សង្គម​ស៊ីវិល ត្រូវបាន​បង្កើតឡើង​នៅ​ពីថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៥ ដែលមាន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជា​អ្នកគាំទ្រ ហើយ​នៅក្នុង​សមាជ​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន លោក យ៉េ​ង វីរៈ គឺជា​ប្រធាន​គណបក្ស​, លោក សាម ស៊ុន​ឌឿ​ន ជា​អនុប្រធាន​, លោក សាម អ៊ី​ន អគ្គលេខាធិការ​, និង​លោក ប៉ោ សេដ្ឋា ជា​ហិរញ្ញិក​នៃ​គណបក្ស​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

នយោបាយ១១ នាទី មុន

អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ

ព័ត៌មានជាតិ១៣ នាទី មុន

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

ជីវិតកម្សាន្ដ២១ នាទី មុន

Lisa និងអ្នកស្នងមរតក​ LV ត្រូវគេឃើញដើរជាមួយគ្នានៅ​​អាមេរិក

ព័ត៌មានជាតិ២៥ នាទី មុន

តើ ឧទ្យានតេជោសែនឫស្សីត្រឹប ជួបបញ្ហាប្រឈម ផលប៉ះពាល់អ្វីខ្លះ?

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៤ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម