Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត​អះ​អាង​ថា កម្ពុជា​ នឹង​ខិត​ខំ​ជួយ​ដោះស្រាយ​ភូមា​ តាម​នយោ​បាយ​ឈ្នះ-ឈ្នះ​

បានផុស

នៅ

មានប្រសាសន៍ក្រោយជំនួបជាមួយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការ​បរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅ ថ្ងៃទី ០៧ ខែធ្នូ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ប្រទេស​កម្ពុជា រួមជាមួយប្រទេសជាសមាជិកអាស៊ានដទៃទៀត នឹងខិតខំជួយស្វែងរកដំណោះស្រាយ តាមនយោបាយឈ្នះឈ្នះ ឱ្យទទួលបានជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខការទូតកម្ពុជាបានអះអាងថា លោករីក​រាយ​ណាស់ ដែលលោក វុនណា ម៉ោងលីន បានធ្វើដំណើរមកកម្ពុជា ខណៈដែលកិច្ចសន្ទនា​ត្រង់ទៅ​ត្រង់​មក គឺជាមូលដ្ឋានគ្រឹះនៃការងារការទូត។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគីកសាងទំនុកចិត្ត និងការ​យោគយល់គ្នាទៅវិញទៅមក ព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។

លោកបញ្ជាក់ថា “ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំបានពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមវុនណា និងជម្រាបជូនឯកឧត្តមថា កម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវចំណុចស្នូលនៃមូលបទរបស់អាស៊ាន ស្តីពីការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សម្តែងក្តីសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅមីយ៉ាន់ម៉ា នៅខែមករាខាងមុខនេះ នឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។

លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល​២ថ្ងៃ ដោយចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចនេះ លោក វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តនៃស្ថានការក្នុងតំបន់នាពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិ​មីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ ខាងមុខ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកគ្រូ អ្នកគ្រូ​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​៨៥​រូប ទទួលជោគជ័យ ក្នុង​វគ្គ​បណ្តុះបណ្តាល​គរុកោសល្យ វិធីសាស្ត្រ​នៃ​ការបង្រៀន​និង​ការគ្រប់គ្រង​ថ្នាក់រៀន ជំហាន​២

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក គង់ សភា គឺជាអ្នកនយោបាយប្រឆាំងទី១ ទទួលបានការលើកលែងទោសពីព្រះរាជា តាមរយៈការជួយពីសម្ដេចធិបតី

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ក្មេង​ទំនើង​មួយ​ក្រុម ត្រូវ​បាន​មេ​ប៉ុស្តិ៍ ឃុំ​អង្កោល ហៅ​មក​សួរនាំ​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ហាញ​សកម្មភាព​ទំនើង​តាម​បណ្តាញ​សង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់អាជីវកម្មជាក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគរបស់ក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យួរីធី ភ្នំពេញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

Sokha Hotels

ព័ត៌មានពេញនិយម