Connect with us

នយោបាយ

លោក ផៃ ស៊ីផាន បញ្ជាក់​គោលដៅធំ​​ទស្សនកិច្ច​សម្តេច​តេជោ ទៅ​មីយ៉ាន់ម៉ា

បានផុស

នៅ

​លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបាន​បញ្ជាក់​ថា ការធ្វើរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែនទៅកាន់ប្រទេស មីយ៉ាន់ម៉ាគឺដើម្បីផលប្រយោជន៍សន្តិភាពនិងដំណោះស្រាយនយោបាយក៏ដូចជាលើកតម្កើងសារជាថ្មីនូវស្ថិរភាពនយោបាយ ជាពិសេសកិច្ចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ មីយ៉ាន់ម៉ាដែលជាអាទិភាពខ្ពស់បំផុត។

លោក ផៃ ស៊ីផាន ​នៅ​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០២១ ​បានសរសរនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖​ «​ការ​ធ្វើ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​ដើម្បី​ផលប្រយោជន៍សន្តិភាព និង​ដំណោះស្រាយ​នយោបាយ ក៏​ដូច​ជាលើកតម្កើង​សារ​ជា​ថ្មី​នូវ​ស្ថិរភាព​នយោបាយ ជា​ពិសេសកិច្ច​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានបន្តថា៖ «យើង​ទាំងអស់​គ្នា​បានដឹងនិង​តែងតែ​យល់​ថា សហ​គម​អាស៊ាន​មាន​សមាជិក​ប្រជាជាតិ​ចំនួន​១០។ ​តាម​គោលការណ៍កុងសង់ស៊ីស (CONCENSUS) គឺជា​សំឡេង​ឯក​ច្ឆ័​ន​ទាំង​១០នៃ​សមាជិក​អាស៊ាន ដែល​មិន​អាច​អវត្តមាន​សមាជិក​ណាមួយ​ឡើយ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ។ កម្ពុជា​នៅ​តែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍និង​ច្បាប់​របស់​អាស៊ាន ដើម្បី​ផលប្រយោជន៍​រួម​នៃ​សហ​គម​តែ​មួយ វាសនា​តែ​មួយ ដូចដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​កន្លង​មក​»​។

លោកបន្តថា ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ធ្វើ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺជា​ការ​បង្ហាញ​នូវ​មិត្ត​ភាពល្អ​ដែល​មិន​អាច​បំបែក​បាន ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រាអាសន្ ននិង​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​នៃ​ប្រជាជាតិ​ទាំង​ពីរ​ក៏​ដូច​ជាក្នុង​តំបន់​ទាំងមូល។ លើស​ពី​នេះ​ទៀត​ទស្សនកិច្ច​នេះ គឺ​ស្វែង​យល់​ពិតប្រាកដ​ក្នុង​កិច្ច​លើកទឹកចិត្ត​ក្នុង​កិច្ច​អនុវត្ត​នូវ​វិធាន៥​ចំណុច​នៃ​កិច្ច​ឯកភាព​គ្នា​រវាង​មិត្ត​មី​យ៉ា​ន់​ម៉ា​ជាមួយនិង​អាស៊ាន។ ជាមួយ​គ្នា​នោះ​ដែរ កម្ពុជា​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណោះស្រាយ​ការទូត​នឹង​កើត​មាន ដើម្បី​ផលប្រយោជន៍​គ្រប់​ភាគី និង​គ្រប់​និន្នាការ​នយោបាយ​ក្នុង​ទិស​ដៅ​សន្ដិភាព ស្ថិរភាព​នយោបាយនិង​ការ​អភិវឌ្ឍ​របស់​មិត្ត​មី​យ៉ា​ន់​ម៉ា​យ៉ាង​ពិតប្រាកដ ។

សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែនបាន​កំណត់​យកថ្ងៃ​ទី​ ៧-៨ មក​រា​ ឆ្នាំ​២០២២ធ្វើ​ទស្សនៈកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ តបតាមការអញ្ជើញរបស់លោកប្រធាន ក្រុមប្រឹក្សារដ្ឋនិងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា​៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម