Connect with us

នយោបាយ

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

បានផុស

នៅ

គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំសន្និបាតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីសម្រេចជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាបន្តវេននាពេលអនាគត។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខគណបក្សប្រជាជនកម្ពុជាក្នុងឱកាសអញ្ជើញចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាបន្តវេននាពេលអនាគត ត្រូវបានសម្តេចតេជោ​ប្រកាសថា មាន៤រូបហើយនៅក្នុងចិត្តរបស់សម្តេច។ ប៉ុន្តែ ក្នុងនោះ សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។ ជុំវិញ បញ្ហានេះដែរ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី០៧ ខែធ្នូ បានចេញមកប្រកាសគោរពតាមការសម្រេចនានារបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម