Connect with us

នយោបាយ

សម្តេចហ៊ុន សែន ព្រមាន លោកកាស៊ីត ភិរម្យ កុំឱ្យមក«ចេះដឹង»រឿងការងាររបស់កម្ពុជាចំពោះបញ្ហានៅមីយ៉ាន់ម៉ា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្ប​ត្តិ៍នេះ បានប្រតិកម្មទៅនឹងលោកកាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីការបរទេសថៃដែលបានសម្តែងការមិនពេញចិត្តចំពោះគម្រោងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ។ សម្តេចតេជោ បានព្រមានលោកកាស៊ីត ភិរម្យថា កុំឱ្យមក«ចេះដឹង»រឿងការងាររបស់កម្ពុជាចំពោះបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសអញ្ជើញចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ទុកឱ្យអ្នកឯងប្រឆាំងនៅម្ខាងទៅ ហើយខ្ញុំដោះស្រាយការងាររបស់ខ្ញុំ ជាសិទ្ធិអំណាចរបស់ខ្ញុំ ហើយការសង្គ្រោះពីអាស៊ានបែកបាក់ពី១០មកនៅតែ៩ ឱ្យទៅជាអាស៊ាន១០ តើខ្ញុំមានកំហុស ឬអត់? ហ្នឹងចោទជាសំណួរទៅ!​ ឱ្យពួកអ្នកវិភាគលើសកលលោកផ្នែកខាង គេហៅថា ផ្នែកខាងអន្តរជាតិ អ្នកសរសេរអត្ថបទធំៗលើពិភពលោក​ឱ្យគេវិភាគទៅ តើអាស៊ានគួរទុក៩ឱ្យខុសនឹងធម្មនុញ្ញអាស៊ាន ឬអាស៊ានត្រូវមាន១០ បញ្ហា វាតែប៉ុណ្ណឹង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា លោកកាស៊ីត ភិរម្យនេះ តែងតែប្រឆាំងនឹងកម្ពុជា ហើយសម្តេចប្រាប់ឱ្យលោកកាស៊ីត ភិរម្យ បន្តប្រឆាំងទៀតចុះ។ បើតាមសម្តេចតេជោ គោលជំហររបស់លោកកាស៊ីត ភិរម្យ ចំពោះបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ គឺផ្ទុយនឹងគោលជំហររ​បស់រដ្ឋាភិបាលថៃខ្លួនឯងផង និងផ្ទុយនឹងគោលជំហររបស់រដ្ឋាភិបាលកម្ពុជាផង។

លោកកាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីការបរទេសថៃនៅក្នុងសប្តាហ៍នេះ បានសម្តែងការមិនពេញចិត្ត និងបានជំទាស់ទៅនឹងគម្រោងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៧ និងទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខ។ អ្វីជាការកត់សម្គាល់ គឺអតីតរដ្ឋមន្រ្តីការបរទេសថៃរូបនេះ កាលពីអំឡុងឆ្នាំ២០០៩ និងឆ្នាំ២០១០ នៅពេលថៃមករំលោភបំពានតំបន់ព្រះវិហាររបស់កម្ពុជានោះ គឺលោកកាស៊ីត ភិរម្យនេះ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងរករឿងកម្ពុជាជាបន្តបន្ទាប់ ជាពិសេស មកលើសម្តេចតេជោនាយករដ្ឋមន្រ្តីតែម្តង។ ប៉ុន្តែ នៅចុងក្រោយ បានសរសេរលិខិតមកសុំទោសសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាវិញ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម