Connect with us

នយោបាយ

អ្នកវិភាគ ៖ ចាស់ទុំបក្សកាន់អំណាចកំពុងរៀបចំអ្នកបន្តវេន តែអ្នកបន្តវេនបក្សប្រឆាំងបែរព្យាយាមកៀសចាស់ទុំចេញពីបក្សទៅវិញ

បានផុស

នៅ

លោកបណ្ឌិត សេង សារី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅព្រឹថ្ងៃព្រហស្បតិ៍នេះ ទំនងជាឃ្នើសចិត្តនឹងក្រុមអតីតបក្សប្រឆាំង បានលើកឡើងពីរឿងអ្នកបន្តវេននៃគណបក្សបកាន់អំណាច និងអតីតបក្សប្រឆាំង។ លោកថា ខណៈដែលចាស់ទុំគណបក្សកាន់អំណាចកំពុងរៀបចំអ្នកបន្តវេន តែបែរជាអ្នកបន្តវេននៃអតីតបក្សប្រឆាំងកំពុងព្យាយាមកៀសចាស់ទុំចេញពីបក្សទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក លោកបណ្ឌិត សេង សារី បានសរសេរបែបនេះថា៖ «រឿងពិតដែលមិនគួរនិយាយ!អំឡុងពេលចាស់ទុំរបស់គណបក្សកាន់អំណាចកំពុងរៀបចំអ្នកបន្តរវេន​ បែរជាអ្នកបន្តរវេនរបស់គណបក្សប្រឆាំងកំពុងព្យាយាមយកជើងកៀសចាស់ទុំក្នុងបក្សចេញពីសង្វៀននយោបាយ​ និងព្យាយាមជាន់ក្បាលចាស់ទុំក្នុងបក្សចេញមុខទៅវិញ (?)»។

បើទោះបីមិនចុចឱ្យឈ្មោះក្តី ប៉ុន្តែនៅអមសំណេររបស់ខ្លួន លោកបណ្ឌិត សេង សារី បានបង្ហាញនូវរូបភាពលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោក កឹម សុខា។ កូនស្រីច្បងរបស់លោក កឹម សុខា នាពេលប៉ុន្មានថ្ងៃនេះ បានបើកវាយការប្រហារបកទៅលោក សម រង្ស៊ី និងក្រុមលោកវិញទាក់ទងទៅនឹងការបែកបាក់នៃសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ធ្វើបែបនេះ ក៏ដើម្បីជាការការពារដល់លោក កឹម សុខា ផងដែរ។

ចំណែក លោក ហ៊ុន ម៉ាណែត វិញ នៅពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគត។ ការប្រកាសរបស់សម្តេចតេជោ គឺទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជា មហាជនទូទៅ។ យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះហើយថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម