Connect with us

នយោបាយ

បណ្ឌិត សេង សារី ៖ ការគិតថាបញ្ហាភូមានឹងបញ្ចប់ ដោយគ្មានការជួយពីកម្ពុជា គឺជាគំនិតដ៏ឆ្អួតលីលាបំផុត

បានផុស

នៅ

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត សេង សារី បានអះអាងនៅថ្ងៃអាទិត្យនេះថា ការចូលរួមដោះស្រាយវិបត្តិនៅភូមាពីសំណាក់កម្ពុជា គឺមានលក្ខណៈសមស្របបំផុត បើផ្អែកលើបទពិសោធន៍កន្លងមករបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏គូសបញ្ជាក់ថា ការគិតថា វិបត្តិនៅភូមា នឹងត្រូវបញ្ចប់ដោយគ្មានជួយចរចា និងសម្រុះសម្រួលពីកម្ពុជាដែលជាប្រធានអាស៊ាន គឺជាគំនិតដ៏ឆ្អួតលីលាបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក លោកបណ្ឌិត សេង សារី បានលើកឡើងថា ឆ្នាំ ២០២២​ ជាពេលវេលាដ៏សមស្របបំផុតសម្រាប់កម្ពុជា យកបទពិសោធន៍ចរចាបញ្ចប់ជម្លោះនយោបាយកាលពីជាង​ ៣០ឆ្នាំមុន​ ទៅប្រើសម្រា​ប់ដោះស្រាយវិបត្តិនយោបាយនៅភូមា។ លោកថា នៅក្នុងសិល្បៈនៃការចរចា​ គឺគ្មានការចរចាណាមួយដែលទាត់ចោលភាគីនៃជម្លោះណាមួយចេញ ហើយទទួលបានជោគជ័យនោះទេ សូម្បីតែខ្មែរក្រហមដែលបានសម្លាប់រង្គាលប្រជាជនជាង​ ២លាននាក់​ ក៏ត្រូវបានគេរាប់បញ្ចូលជាភាគីមួយសម្រាប់ការចរចារដែរ។

លោកបណ្ឌិត សេង សារី បានសង្កត់ធ្ងន់ដូច្នេះថា៖ «ការមិនឱ្យភាគីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០​២២​ ទៅជួបចរចាជាមួយភាគីរដ្ឋាភិបាលយោធាភូមា​ ហើយសង្ឃឹមថា វិបិត្តនយោបាយនៅភូមា នឹងត្រូវបានបញ្ចប់​ គឺជាគំនិតដ៏ឆ្អួតលីលាបំផុត។ តើយុទ្ធសាស្រ្តទ្វាក្រោយរបស់សម្តេច​ ហ៊ុន​ សែន​ ដែលធ្លាប់ប្រើជោគ​ជ័យជាមួយខ្មែរក្រហម​ នឹងអាចប្រើជោគជ័យម្តងទៀតសម្រាប់វិបិត្តនៅភូមាដែរឬទេ? អាស៊ាន​ឆ្នាំ​ ២០២២​ នឹងក្លាយជាអាស៊ានដែលគួរឱ្យចាប់អារម្មណ៍បំផុត!​ តើអាស៊ាននឹងបែក​ ឬនឹងអាចរួមគ្នាជាអាស៊ានជើង១០ វិញ? សូមរងចាំទស្សនាទាំងអស់គ្នា!»។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ និង០៨ ខែមករា ឆ្នាំ២០២២ខាងមុខ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសភូមា។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺស្វែងរកដំណោះស្រាយមួយ ដើម្បីឱ្យភូមាមានលទ្ធភាពចូលរួមកិច្ចប្រជុំកំពួលអាស៊ានបានឡើងវិញ។ បញ្ហានេះ ត្រូវបានអតីតរដ្ឋមន្រ្តីការបរទេសថៃ លោកកាស៊ីត ភិរម្យ រិះគន់ និងជំទាស់។ ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់លោកកាស៊ីត ភិរម្យនេះ ដោយកុំឱ្យមករំខាន និងចេះដឹងការងាររបស់សម្តេចដែលជាប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១៤ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ៤០ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម