Connect with us

នយោបាយ

អ្នកដឹងរឿង ហៅ លោក សម រង្ស៊ី និងមនុស្សជំនិត២នាក់ទៀតថា ជាជនទុច្ចរិត និងពុករលួយនយោបាយ

បានផុស

នៅ

លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ហើយជាមនុស្សដឹងរឿងច្រើនពីអតីតគណបក្សមួយនេះ បានចេញមុខទាំងព្រឹក ហៅ លោក សម រង្ស៊ី លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ថា ជាជនទុច្ចរិត និងពុករលួយនយោបាយ ទាក់ទងកញ្ចប់ថវិកាគណបក្សរាប់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុត ចន្ថា បានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃចន្ទនេះថា  អ្នកទាំង៣នាក់នេះបានឃុបឃិតគ្នាកេងប្រវ័ញ្ចលុយមូលនិធិគម្រោងទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ លុយគម្រោងមាតុភូមិនិវត្តន៍ លើកទី១ ៩វិច្ឆិកា២០១៩ និងគម្រោងមាតុភូមិនិវត្តន៍ លើកទី២៤ ឧសភា ២០២១ ជាង ៥០ ម៉ឺនដុល្លារ និងលុយលក់ប័ណ្ណនាឡិកាដៃកាស្យូជាង២០ ម៉ឺនដុល្លារ ព្រមទាំងលុយអតីតគណបក្សសង្រ្គោះជាតិរាប់សែនដុល្លារទៀត។ 

គួររំលឹកឱ្យដឹងថា លោក សម រង្ស៉ី លោក យឹម សុវណ្ណ លោក គី វណ្ណដារ៉ា និងបក្ខពួក ក្រោយពីបង្កើតគណបក្សសង្គ្រោះជាតិធ្វើនយោបាយនៅប្រទេសកម្ពុជានោះ បានឯកភាពគ្នាបង្កើតទូរទស្សន៍ព្រះអាទិត្យ ដោយប្រមូលមូលនិធិពីសមាជិក សមាជិកា ខ្លះតិច ខ្លះច្រើន ដើម្បីទិញដី និងបង្កើតទូរទស្សន៍សង្គ្រោះជាតិ។ ប៉ុន្តែផែនការនេះ បានស្ងាត់ឈឹង រហូតអតីតគណបក្សនេះត្រូវបានរំលាយ។ ក្រោយពីចេញទៅក្រៅប្រទេស ពួកគេបានរៀបចំគម្រោងមាតុភូមិនិវត្តន៍លើកទី១ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងគម្រោងមាតុភូមិនិវត្តន៍លើកទី២ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រកលុយបានជាង៥០ ម៉ឺនដុល្លារ ព្រមទាំងលុយអតីតគណបក្សសង្រ្គោះជាតិរាប់សែនដុល្លារ។ បន្ទាប់មកទៀត លោក សម រង្ស៊ី ក៏បានរៀបចំគម្រោងលក់ប័ណ្ណនាឡិកាដៃកាស្យូជាង២០ ម៉ឺនដុល្លារ ថែមទៀត។ 

លោក មុត ចន្ថា បានប្រាប់ឲ្យជនទាំង៣នាក់នេះ កុំតាំងខ្លួនជាមនុស្សស្អាតស្អំ ប្រើម្រាមដៃចង្អុលចោទដាក់គេថា ជនពុករលួយ តាមពិតខ្លួនឯង និងគូកនកំពុងជាប់បទសង្ស័យយ៉ាងធ្ងន់ធ្ងរពីអំពើទុច្ចរិត និងពុករលួយដោយកេងប្រវ័ញ្ជលួចលុយរាប់លានដុល្លារ ។ លោកថា ជនជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលុយខាងលើ ត្រូវតែបង្វែរលុយមកវិញ ឬត្រូវប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌ រួមទាំង គណបក្សនយោបាយដែលខ្លួនគាំទ្រទាំងនយោបាយ និងទាំងហិរញ្ញវត្ថុ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម