នយោបាយ
លោក កឹម សុខា ស្នើឲ្យរដ្ឋាភិបាលស្វីស ជួយប្រជាពលរដ្ឋខ្មែរបន្តទៀត ផ្នែកមនុស្សធម៌ និងសុខភាព
ការស្នើរបស់លោក កឹម សុខា បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក Buerli Markus នាយកកិច្ចសហប្រតិបត្តិការ និងជាទីប្រឹក្សាអភិវឌ្ឍន៍ស្វីសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលសួរសុខទុក្ខ និងសម្តែងការគួរសម នៅផ្ទះលោក កឹម សុខា កាលពីថ្ងៃសុក្រ។
មន្ត្រីស្និទ្ធជាមួយលោក កឹម សុខា បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែតុលា មុននេះបន្តិចថា នៅក្នុងជំនួបនោះ លោក កឹម សុខា បានថ្លែងអំណរគុណចំពោះស្ថានទូតស្វីស ក៏ដូចជារដ្ឋាភិបាលស្វីស ដែលបានយកចិត្តទុកដាក់ពីសុខភាពរបស់លោក។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានពិភាក្សាគ្នាលើផលប៉ះពាល់ នៃជំងឺឆ្លងកូវីដ-១៩ និងទឹកជំនន់ ហើយក្នុងនោះ លោក កឹម សុខា បានប្រាប់លោក Markus អំពីស្ថានភាព និងផលប៉ះពាល់ នៃគ្រោះទឹកជំនន់នៅតំបន់ខ្លះ ដែលលោកបានទៅដល់។
ក្នុងពេលនោះដែរ លោក កឹម សុខា បានសម្តែងនូវមោទនភាព ដែលខ្មែរចេះជួយគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងគ្រាអាសន្ន ហើយនេះគឺជាពេលវេលាចាំបាច់ ដែលត្រូវសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ផង និងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងផង។ លោក កឹម សុខា អះអាងថា កម្ពុជាពិតជាត្រូវការធនធានមធ្យោបាយ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច សង្គម។
ជាមួយគ្នានេះដែរ លោក កឹម សុខា បានស្នើសុំឲ្យរដ្ឋាភិបាលស្វីស ជួយដល់ប្រជាពលរដ្ឋខ្មែរបន្តទៀត ជាពិសេសជាបន្ទាន់ ផ្តោតលើជំនួយមនុស្សធម៌ និងសុខភាព ស្របពេល ដែលមានជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះទឹកជំនន់បច្ចុប្បន្ននេះ៕
ដោយ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ