Connect with us

នយោបាយ

ប្រធានាធិបតីវៀតណាមបានមកដល់កម្ពុជា​នៅ​ព្រឹកនេះ

បានផុស

នៅ

លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) ប្រធានាធិបតីវៀតណាមនៃ​សាធារណរដ្ឋសង្គមនិយម​វៀតណាម បានអញ្ជើញ​​មកដល់ភ្នំពេញនៅវេលាម៉ោង៨ និង៤០ នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ​រយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

ការ​អញ្ជើញទទួលការមកដល់ ដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមកម្មវិធីដែលបានគ្រោងទុកនៅព្រឹកនេះ លោក NGUYEN XUAN PHUC នឹង​អញ្ជើញចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង និងអញ្ជើញចូលរួមប្រជុំកំពូលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលទានអាហាររួមគ្នានៅវិមានសន្តិភាព។

ដោយឡែកនៅវេលារសៀលនេះ លោកប្រធានាធិបតីវៀតណាម នឹងអញ្ជើញគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ, ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងវិមានមិត្តភាពកម្ពុជា-វៀតណាម។ បន្ទាប់មកលោក NGUYEN XUAN PHUC នឹងជួបសវនាការជាមួយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ហើយនឹងជួបសវនាការជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងបញ្ចុះបឋមសិលាសាងសង់អាគារដ្ឋបាលថ្មី  នៅវិមានរដ្ឋសភា។

នៅល្ងាចថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញដង្ហែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងពិធីលាងសាយភោជន៍ជូនលោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម នៅព្រះបរមរាជវាំង។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម