Connect with us

នយោបាយ

សម្តេចតេជោ បញ្ជាក់ថា ការប្រជុំជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃស្អែកនេះ ធ្វើឡើងតែមួយព្រឹក

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសបេក្ខភាព អ្នកបន្តវេនជានាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ គឺធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ។ សម្តេចតេជោ បានបង្ហើបឱ្យដឹងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា លោកហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគតដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រជាសាធារណៈកាលពីពេលថ្មីៗនេះ។ ក្រោយការប្រកាសនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងមហាជនកម្ពុជាជាច្រើននាក់ទៀត ក៏បានចេញមកប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគតនេះផងដែរ។ បើតាមពួកគេ គឺលោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិ និងគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ដំណែងដឹកនាំកំពូលរបស់កម្ពុជានេះ។

ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចនៅមានបេក្ខភាពលេចធ្លោរនៅក្នុងចិត្តរបស់សម្តេចចំនួន៤រូបផ្សេងទៀត ដែលជាបេក្ខភាពប្រកួត​ប្រជែងជាមួយនឹងលោក ហ៊ុន ម៉ាណែត។ យ៉ាងណាក៏ដោយ បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាបន្តវេន នឹងត្រូវជ្រើសរើសជាផ្លូវការនៅក្នុងសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម