Connect with us

នយោបាយ

លោក ហ៊ុន ម៉ាណែត ថា លោក សម រង្ស៊ី ទៅមិនរួចជាមួយឪពុកលោក ទើបបែរមកវាយប្រហាររូបលោកវិញ

បានផុស

នៅ

ក្រៅពីប​ញ្ជូនសារ«បបួលភ្នាល់គ្នា»ជាសាធារណៈទៅកាន់លោក សម រង្ស៊ី នាព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីពេលនាអនាគត ក៏បានបកអាក្រាតរឿងលោក សម រង្ស៊ី វាយប្រហារសម្តេចតេជោ ហ៊ុន សែន មិនឈប់ឈរផងដែរ។ ប៉ុន្តែ លោក បានអះអាងថា នៅតែមិនអាចទៅរួចជាមួយឪពុករបស់លោកដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវ បែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំឲ្យក្មេងមើលស្រាលថា មនុស្សចាស់វស្សា តែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយ ឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឲ្យខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ»។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ជាសីលធម៌ និងគុណធម៌ ក្នុងការរស់នៅ លោកតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែ បើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេស ធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបលោក នោះលោក គ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកទេ។ អនាគតនាយករដ្ឋមន្រ្តីកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅលោក សម រង្ស៊ីថា៖ «សូមកុំចោទថា ខ្ញុំមិនស្គាល់ចាស់ទុំ»៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម