Connect with us

នយោបាយ

ក្រុម​អតីត​និស្សិត​ថ្នាក់បណ្ឌិត​បញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស​ទាមទារ​ឱ្យ សម រង្ស៊ី សុំទោស​ជា​សាធារណៈ​

បានផុស

នៅ

​អតីត​និស្សិត​ថ្នាក់បណ្ឌិត ដែល​បាន​បញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស​មួយក្រុម បានទាមទារ​ឱ្យ​ទណ្ឌិត សម រង្ស៊ី ធ្វើការ​សុំទោស​ជា​សាធារណៈ ចំពោះ​អ្វីដែល​បានលើកឡើង​ដោយ​គ្មាន​ភស្តុតាង បែប​បណ្តុះបង្អាប់​គុណភាព​សញ្ញាបត្រ​សិក្សា​នៅក្រៅ​ប្រទេស​របស់​និស្សិត​កម្ពុជា នេះ​បើ​យោងតាម​លិខិត​ចំហ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិត​ចំហ​របស់​អតីត​និស្សិត​ថ្នាក់បណ្ឌិត បាន​សម្តែង​នូវ​ការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​អ្នកនយោបាយ​ចាស់វស្សា​មួយ​រូប ដែល​បានធ្វើការ​វាយតម្លៃ​បែប​បង្អាប់​ពី​គុណភាព​សញ្ញាបត្រ​សិក្សា​នៅក្រៅ​ប្រទេស​របស់​និស្សិត​កម្ពុជា​ថា ជា​សញ្ញាបត្រ​ប្រភេទ​ទី​ពីរ ឬ​សញ្ញាបត្រ​យោគយល់​។ លិខិត​ចំហ​ដែល​ឈ្មោះ និង​ចុះហត្ថលេខា​ផងដែរ​នោះបាន​បញ្ជាក់ថា “​ការ​ថ្លែង​ជា​សាធារណៈ​របស់​អ្នកនយោបាយ​ខាងលើនេះ ពិតជា​បាន​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ការមិនទទួលស្គាល់​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងខ្ញុំ​ដែល​បាន​ជម្នះ​រាល់​ឧបសគ្គ​នានា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​។ លើសពីនេះ ការ​ថ្លែង​បែបនេះ ពិតជា​បាន​ប៉ះពាល់​ដល់​គុណភាព​អប់រំ​នៃ​គ្រឹះស្ថាន​ឧត្ត​មសិ​ក្សា​នានា​នៅក្រៅ​ប្រទេស ដែល​យើងខ្ញុំ​បាន​សិក្សា​ក្រេប​យកចំណេះ​ដឹងផង​ដែរ​”​។

ជាមួយគ្នានេះ អតីត​និស្សិត​ថ្នាក់បណ្ឌិត​ដែល​បានបញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស​ទាំងអស់ បានស្នើ​សុំ​ឲ្យ​ទណ្ឌិត សម រង្ស៊ី ធ្វើការ​កែតម្រូវ និង​សុំទោស​ជា​សាធារណៈ ចំពោះ​ការលើកឡើង​ដែល​គ្មាន​ភស្តុតាង និង​ទំនួល​ខុសត្រូវ​ពី​គុណភាព​អប់រំ​ដែល​ពួកគេ​ទទួលបាន​នៅក្រៅ​ប្រទេស ដើម្បី​បង្ហាញ​ពី​គំរូ​វីរភាព​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​។ ពួកគេ​ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​សារ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បានលើកឡើង​នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រតិកម្ម​ជាមួយ​ទណ្ឌិត សម រង្ស៊ី ផងដែរ​។

ទាក់ទង​សញ្ញាបត្រ​នៅ​ក្រៅ​ប្រទេស​នេះ សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point ធ្លាប់​បាន​អះអាង​ថា សាលា​បាន​កំណត់​លក្ខខណ្ឌ​ស្មើគ្នា សម្រាប់​និស្សិត​ទាំងអស់​ដែល​ចូលរៀន​ក្នុង​សាលា​របស់​ខ្លួន មិន​ថា និស្សិត​ជាតិ​សាសន៍​សហរដ្ឋអាមេរិក ឬ​និស្សិត​មកពី​ប្រទេស​ផ្សេងៗ​ឡើយ​។

គេហទំព័រ​សាលា West Point (westpoint.edu) បាន​បញ្ជាក់​ថា West Point ត្រូវ​បាន​ទទួលស្គាល់​ជា​សាកលវិទ្យាល័យ​មួយ​ក្នុងចំណោម​សាកលវិទ្យាល័យ​ផ្តល់ជូន​បរិញ្ញាបត្រ​ដ៏​ល្អ​បំផុត​នៅ​សហរដ្ឋអាមេរិក​។ ការអប់រំ​ផ្នែក​សីលធម៌ និង​វិន័យ​ត្រូវបាន​សង្កត់ធ្ងន់​នៅទីនេះ រួមបញ្ចូល​ទាំង​ការបម្រើ ប្រទេសជាតិ​ដោយ​មិន​គិតពី​ខ្លួនឯង​។ បទពិសោធន៍​សិក្សា​រយៈពេល​៤​ឆ្នាំ​របស់​និស្សិត​នាយទាហាន​បរទេស​នៅទីនេះ​គឺ​ដូចគ្នា​ទៅនឹង​និស្សិត​នាយទាហាន របស់​សហរដ្ឋអាមេរិក​ដែរ​។

ការ​ដាក់​ពាក្យ​ចូលរៀន​នៅ West Point ត្រូវ​ចំណាយពេល​ច្រើនជាង​ការដាក់​ពាក្យ​ទៅ​មហាវិទ្យាល័យ​ផ្សេងទៀត និង​មាន​លក្ខខណ្ឌ​ច្រើន​។ ដំណើរការ​ដាក់ពាក្យ នៃ​និស្សិត​នាយទាហាន​បរទេស គឺ​ចាំបាច់​ដូចគ្នា​នឹង​ពលរដ្ឋ​អាមេរិក​ដែរ​។

និស្សិត​ដែល​អាច​ចូលរៀន​នៅ​សាលា West Point ដាច់ខាត​ត្រូវមាន​លក្ខខណ្ឌ​ដូចជា ការប្រឡង​ប្រកួតប្រជែង​តាមរយៈ​ការ​វាស់ស្ទង់​សមត្ថភាព ចំណេះដឹង​ទូទៅ និង​ការប្រឡង​គណិតវិទ្យា (SAT/ACT) ចំណែក​និស្សិត​បរទេស​ត្រូវ​បង្ហាញ​សមត្ថភាព​ពី​កម្រិត​ភាសា​អង់គ្លេស​របស់​ខ្លួន តាមរយៈ​ការ​ប្រឡង TOEFL (Test of English as Foreign Language) ចំណែក​និស្សិត​នាយទាហាន​ទាំង​បរទេស និង​អាមេរិក ត្រូវ​ប្រឡង​កាយ​សម្បទាន​ដូចគ្នា ក្រៅពីនោះ​មានការ​ប្រឡង​មួយចំនួនទៀត ទើប​អាច​ចូល​សិក្សា​នៅ​ទី​នោះបាន​។

នៅក្នុង​ឆ្នាំ​១៩៩៥ ឆ្នាំ​ដែល​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចូល​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ទីនោះ បើ​ទោះ​បី​នៅ​ពេល​នោះ​សាលា West Point បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស​ចំនួន​១០​នាក់​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ការប្រឡង​ជ្រើសរើស​ពេលនោះ​មាន​និស្សិត​តែ​៧​នាក់​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​បំពេញ​គ្រប់​លក្ខខណ្ឌ​ឆ្លងកាត់​ការប្រឡង​នេះ​ដោយ​ជោគជ័យ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​១៩៩៩ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​លោក ហ៊ុន ម៉ា​ណែ​ត ប្រាប់​សារព័ត៌មាន​កន្លងមក​។

ការ​បង្ហាញ​នៅ​លើ​គេហទំព័រ​សាលា West Point ក៏​មិន​ខុស​អំពី​ការបកស្រាយ​របស់​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នោះដែរ​។ អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក បាន​បញ្ជាក់ថា ជន​ទាំងឡាយ ដែល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នឹង​ទទួល​បាន​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ប្រសិនបើ​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ នៃ​គ្រឹះស្ថានសិក្សា​ទាំង​នោះបាន ដោយ​មិន​ប្រកាន់​ប្រទេស​កំណើត​ទេ​។

លោកស្រី​បាន​អួត​អំពី​គុណភាព​សិក្សា​នៅ​សហរដ្ឋអាមេរិក​ដោយ​បញ្ជាក់​ថា គ្រឹះស្ថាន​ថ្នាក់​ឧ​ត្ត​ម​សិក្សា​របស់​អាមេរិក មានឈ្មោះ​ល្បី​រន្ទឺ​ដោយសារតែ​គុណភាព​គ្មាន​គូ​ប្រៀប ហើយ​អាច​ផ្តល់​ជំនាញ​ភាសា​អង់គ្លេស​យ៉ាង​ល្អឥតខ្ចោះ ដើម្បី​ត្រៀម​សម្រាប់​អាជីព​នាពេល​អនាគត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម