Connect with us

នយោបាយ

ព្រះអង្គម្ចាស់ ចក្រាវុធ នឹងចុះទៅមូលដ្ឋាន ដើម្បីប្រមែប្រមូល កម្លាំងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច

បានផុស

នៅ

គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ បានប្រាព្ធពិធីជួបជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន ក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច នៅឯព្រះរាជដំណាក់វាលស្បូវ។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមា​ជិក-សមាជិកា របស់គណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូប មកពី ២៥រាជធានី-ខេត្ត។

លោក ញឿន រ៉ាដែន​ អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នៅក្នុងកិច្ចប្រជុំនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានព្រះបន្ទូលទៅកាន់ថ្នាក់ដឹកនាំ ប្រធានក្រុមការងារបោះឆ្នោត ប្រធានគណកម្មាធិការប្រតិបត្តិ ទាំង២៥ រាជធានី-ខេត្ត នូវក្តីកោតសរសើរ ដែលបានធ្វើការងារជូនគណបក្ស ប្រកបដោយប្រសិទ្ធិភាព ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ ព្រះអង្គ ក៏បានសម្តែងនូវអំណរគុណ ចំពោះការចូលរួមនូវមរណៈទុក្ខ របស់សហជីវិន- សហជីវិនី និងសមាជិក-សមាជិកាទាំងអស់ ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីពេលកន្លងមកនេះ។

បើតាមលោក ញឿន រ៉ាដែន គឺនៅក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្រកាសជាឱឡាឬកថា ព្រះអង្គ នឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យទទួលបានជោគជ័យជាអតិបរិមា ហើយនឹងបន្តមាគ៌ា តាមព្រះលំអាន និងគោលនយោបាយ សីហនុនិយម រណឫទ្ធិនិយម ផងដែរ។

លើសពីនេះទៀត ព្រះអង្គម្ចាស់ ចក្រាវុធ ក៏នឹងចុះទៅមូលដ្ឋាន ដើម្បីប្រមែប្រមូល អ្នករាជានិយម កម្លាំងគាំទ្រជាម្ចាស់ឆ្នោត ដើម្បីរួមគ្នា ធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ជាកម្លាំងជាតិដ៏រឹងមាំ ហើយនិងបន្តចូលរួមថែរក្សា ការពារសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឃន៍ ដែលជាសេចក្តីត្រូវការរបស់ប្រជារាស្ត្រ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣០ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម