Connect with us

នយោបាយ

ប្រមុខការទូតកម្ពុជា នឹង​ធ្វើសន្និសីទ​កាសែត​ស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅភូមានៅព្រឹកនេះ

បានផុស

នៅ

ប្រភពផ្លូវការបានបញ្ជាក់ឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោងជាង ១១​ព្រឹក ​ថ្ងៃទី៨ ខែមករានេះ បន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃប្រកបដោយ លទ្ធផលជាវិជ្ជមាន។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីអមដំណើរសម្តេចតេជោ ហ៊ុន សែន ត្រឡប់មកដល់​មាតុភូមិ​វិញ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​ធ្វើសន្និសីទកាសែត ស្តីអំពីលទ្ធផលនៃ​ដំណើរទស្សនកិច្ច​របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាទៅកាន់ប្រទេស​មីយ៉ាន់ម៉ា ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរួម កាលពីយប់ថ្ងៃទី៧ ខែមករា ២០២២ នៅទីក្រុងណែពិដោរ ប្រទេស​មីយ៉ាន់​ម៉ា បានបង្ហាញពីលទ្ធផលនៃជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខអាស៊ាន ជាមួយលោក មីន អោង ឡាំង  ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ដោយបញ្ជាក់នូវចំណុចសំខាន់២ ដែលបាន​ព្រម​ព្រៀង​ទាក់​ទង​នឹង​វិបត្តិនៅមីយ៉ាន់ម៉ា។ ទី១. មេដឹកនាំ​យោធាលោក ​មីន អោងឡាំង បាន​ប្រកាស​ថា កងទ័ព​នឹង​ពន្យារ​​ការអនុវត្ត​បទឈប់បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធជនជាតិភាគតិច​ទាំងអស់​រហូតដល់​ចុងឆ្នាំ ២០២២ ។

នៅក្នុង​ន័យនេះ មេដឹកនាំ​រដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា បាន​និយាយ​ស្វាគម​ការចូលរួម​របស់​ប្រេសិតថ្មី​ពិសេស​​របស់ប្រធាន​អាស៊ាននៅក្នុង​កិច្ចពិភាក្សា​ស្តីពីបទឈប់បាញ់ជាមួយ​ក្រុមប្រដាប់អាវុធ​ជនជាតិ​ភាគតិច ។ ចំណុច ទី២ មេដឹកនាំ​កម្ពុជា និង​មីយ៉ាន់ម៉ា​ព្រម ព្រៀងគ្នា​ផងដែរ ​ឲ្យ​មានកិច្ចប្រជុំ​រវាងភាគី​ពាក់ព័ន្ធ ដើម្បី​បើកផ្លូវនាំ​ជំនួយ​មនុស្សធម៌ដល់ប្រជាជន​មីយ៉ាន់ម៉ា។ 

នៅក្នុង​សេចក្តីប្រកាសព័ត៌មានរួមដដែល លោក ​មីន អោងឡាំង ក៏បានថ្លែងផងដែរថា នឹង​ផ្តល់ការគាំទ្រ​ដល់​ប្រេសិតថ្មីរបស់​ប្រធានអាស៊ានដើម្បី​អាច​បំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកុងសង់ស៊ីស៥ចំណុច​របស់​អា​ស៊ាន ដើម្បី​ដោះស្រាយវិបត្តនៅមីយ៉ាន់ម៉ា។ ប៉ុន្តែ សេចក្តីប្រកាសព័ត៌មានរួមនោះ មិន​បានបញ្ជាក់​ថាតើ​ប្រេសិតរបស់អាស៊ាន ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យចូលជួប​លោកស្រី អ៊ុងសាន ស៊ូជី ដែល​កងទ័ព​កំពុងឃុំខ្លួនដែរ ឬក៏យ៉ាងណា ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម