នយោបាយ
សម្តេច ហ៊ុន សែន ផ្តាំទៅពលរដ្ឋភូមាដែលដុតរូបថតសម្តេចថា ជីវិតពួកគេ នឹងត្រូវបានសង្រ្គោះពីភ្លើងសង្រ្គាម
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលបានដុត និងជាន់រូបថតសម្តេចថា ជីវិតរបស់ពួកគេនឹងរួចផុតពីភ្នក់ភ្លើងសង្រ្គាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានអះអាងដូច្នេះថា៖«ខ្ញុំមិនប្រកាសទោសអូសដំណើរជាមួយនឹងបងប្អូនមីយ៉ាន់ម៉ាទេ មានដុតរូបថតខ្ញុំ មានជាន់រូបថតខ្ញុំ ប៉ុន្តែ អ្នកត្រូវឃើញថា ជីវិតរបស់អ្នក នឹងត្រូវបានសង្រ្គោះពីភ្នក់ភ្លើងសង្រ្គាម ដោយតួនាទីរបស់អាស៊ាន ក្នុងហ្នឹង គំនិតផ្តួចផ្តើមក្នុងដំណើរដែលខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ហើយមេដឹកនាំមីយ៉ាន់ម៉ា យល់ព្រមធ្វើរឿងនេះ មិនមែនជាបញ្ហាធម្មតាពេកទេ ហើយរឿងនេះ វាស្ថិតនៅក្នុងគម្ពីរបស់អាស៊ាន ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
សម្តេចតេជោ បានអះអាងទៀតថា មីយ៉ាន់ម៉ា ត្រូវបញ្ឈប់ឲ្យបាននូវអំពើហិង្សា ព្រោះវា ជាការសម្លាប់គ្នា ហើយដើម្បីសម្រេចបាននូវចំណុចនេះ គឺភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសនេះត្រូវអត់ធ្មត់ឲ្យខ្ពស់បំផុត។ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅប្រជាពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជា បានរងទុក្ខសោកពេកហើយ និងទទួលបានបទពិសោធន៍គ្រប់គ្រាន់ណាស់ទៅហើយ ដោយសារតែភ្លើងសង្រ្គាម។ ប៉ុន្តែ បញ្ហាទាំងអស់នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយសារតែនយោបាយឈ្នះឈ្នះរបស់សម្តេច។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ និងមេដឹកនាំមីយ៉ាន់ម៉ា បានសម្រេចចេញផ្លែផ្កាគួរឲ្យកត់សសម្គាល់។ ក្នុងនោះ លោក មីន អោង ឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់នូវចំណុចសំខាន់២ ដែលបានព្រមព្រៀងទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា។
ទី១. លោក មីន អោងឡាំង បានប្រកាសថា កងទ័ព នឹងពន្យារការអនុវត្តបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ ២០២២ ។ ជាមួយគ្នានេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ក៏បានប្រកាសស្វាគមន៏ការចូលរួមរបស់ប្រេសិតថ្មីពិសេសរបស់ប្រធានអាស៊ាននៅក្នុងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ។ ចំណែក ចំណុចទី២. គឺមេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាផងដែរឲ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីបើកផ្លូវនាំជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១០ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore