Connect with us

នយោបាយ

បណ្តឹង​ឡើង​៣៦​ហើយ ក្នុងដំណាក់កាល​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុបចេញ​

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (​កបឃ​.​ស​) ទូទាំងប្រទេស បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​៣៦​បណ្តឹង ដែល​សុទ្ធសឹងតែ​ជា​ពាក្យ​បណ្ដឹងតវ៉ា ដោយឡែក​នៅ​ថ្នាក់ គ​.​ជ​.​ប និង​នៅ​ថ្នាក់​ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់​ទទួលបាន​ពាក្យបណ្ដឹង​ណាមួយ​ឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បណ្តឹង​ទាំងនោះ​មាននៅ​ខេត្តកំពង់ចាម​, កំពង់ស្ពឺ​, កំពង់ធំ​, កណ្ដាល​, ក្រចេះ​, ភ្នំពេញ​, ពោធិ៍សាត់​, ស្វាយរៀង​, តាកែវ​, ឧ​ត្ត​រ​មានជ័យ សរុប​មាន​ចំនួន​៣៦ បណ្ដឹង ជា​របស់​ប្រជាពលរដ្ឋ​ទាំងអស់ (​កំពុង​ដោះស្រាយ​៩ បណ្ដឹង​, យល់ព្រម​តាម​ពាក្យបណ្ដឹង​២០ បណ្ដឹង​, បដិសេធ​ពាក្យបណ្ដឹង​៥ បណ្ដឹង និង​ដើម​បណ្ដឹងសុំ​ដក​ពាក្យបណ្ដឹង​២ បណ្ដឹង​)​។​

​សូមបញ្ជាក់ថា ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ក្នុងដំណាក់កាល​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២១ មាន ៣ ដំណាក់កាល រួមមាន​៖

​ទី​១, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ កបឃ​.​ស មាន​រយៈពេល ១០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​ការដោះស្រាយ​ពាក្យបណ្តឹង​មាន​រយៈពេល ៣​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។​

​ទី​២, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ គ​.​ជ​.​ប មាន​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដីសម្រេច (​ទ​.១២០៣) របស់ កបឃ​.​ស និង​ការដោះស្រាយ​ពាក្យបណ្តឹង​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។​

​ទី​៣, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដីសម្រេច (​ទ​.១២០៣) របស់ គ​.​ជ​.​ប និង​ការដោះស្រាយ​ពាក្យបណ្តឹង រយៈពេល ១០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។​

​ដំណើរការ​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ទូទាំងប្រទេស ឆ្នាំ​២០២១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៤០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម