Connect with us

នយោបាយ

តើគណបក្សខ្មែរក្រោក នឹងទៅជាយ៉ាងណា ក្រោយលោក William Guang ជាប់ឃុំ?

បានផុស

នៅ

ទោះបីជាលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក ត្រូវបានតុលា ការបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធនឹង​ករណីប្លន់ក៏ដោយ ក៏គណបក្សខ្មែរក្រោក នៅតែបន្តដំណើរការដដែល ហើយបច្ចុប្ប​ន្នដឹកនាំដោយប្រធានស្ដីទីលោក សុខ លីម។

អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល គណបក្សខ្មែរក្រោក លោក ថាម សុវណ្ណធី បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីចុងសប្ដាហ៍កន្លងទៅនេះ គណបក្សខ្មែរក្រោក នៅតែដំណើរការដដែល ទោះ​បីជាប្រធានគណបក្សនេះ គឺលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធនឹង​ករណីប្លន់ក៏ដោយ។

មន្ត្រីគណបក្សខ្មែរក្រោកលោក ថាម សុវណ្ណធី បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះលោក សុខ លីម ដែលកាលពីមុនជាអនុប្រធានគណបក្ស ត្រូវបានតែងតែជាប្រធានស្ដីទី សម្រាប់ដឹកនាំគណបក្សបណ្ដោះ​អាសន្ន ហើយនៅខាងមុខគណបក្សខ្មែរក្រោក នឹងរៀបចំសមាជដើម្បីជ្រើសរើសប្រធានគណបក្សជាផ្លូវការ។ លោកថា «ឥឡូវនេះ យើងតែងតាំងគាត់ជាស្ដីទី ក៏ប៉ុន្តែនៅពេលខាងមុខ យើងរៀបចំធ្វើសមាជ ដើម្បីតែងតាំងប្រធានពេញលេញ សម្រាប់គណបក្សយើង»។

លោក ថាម សុវណ្ណធី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល គណបក្សខ្មែរក្រោក ក៏បានឲ្យដឹងដែរថា គណបក្សរបស់លោក បានរៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ជាច្រើនរូបរួចមកហើយ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ ២០២២នេះ។

សូមជម្រាបថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកមួយចំនួនទៀត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួន ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក ត្រូវចោទប្រកាន់ពាក់ព័ន្ធករណីប្លន់នៅក្នុងផ្ទះឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះមួយរូប ពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិត ក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ។

លោក William Guang និងបក្ខពួកសរុប ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ កាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ បានចូលទៅប្លន់ក្នុងផ្ទះ​ ឧកញ៉ា អ៊ាន សៀវម៉ី យកបានគ្រឿងពេជ្រទៅមួយចំនួន ហើយគេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់​ខ្លួនបាន៕

អត្ថបទ៖ ឃួន សុភ័ក្រ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម