Connect with us

នយោបាយ

មុនសវនាការស្អែក ៖ ក្រុមមេធាវីរំពឹងមានដំណោះស្រាយវិជ្ជមានចំពោះសំណុំរឿងលោក កឹម សុខា

បានផុស

នៅ

នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបើកបន្តសវនាការលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីផ្អាកជិត២ឆ្នាំកន្លងទៅ។​ មុនសវនាការនេះមកដល់ សហមេធាវីលោក កឹម សុខា បានបង្ហាញពីភាពសុទិដ្ឋិនិយមថា សំណុំរឿងលោក កឹម សុខា នឹងមានដំណោះស្រាយជាវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅរសៀលថ្ងៃអង្គារនេះ លោកស្រី ម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា បានបញ្ជាក់ដូច្នេះថា៖ «ដោយសារតែរឿងក្តីនេះ ជារឿងក្តីរបស់អ្នកនយោបាយ ដូច្នេះ យើងខ្ញុំជា​សហមេធាវី ក៏ចង់ឃើញដំណោះស្រាយមួយប្រកបដោយភាពវិជ្ជមានសម្រាប់ភាគីទាំងអស់ផងដែរ»។  ចំពោះ​ បញ្ហាសវនាការវិញ លោកស្រី ម៉េង សុភារី បានគូសបញ្ជាក់ថា ក្រុមមេធាវី និងកូនក្តី គឺលោក កឹម សុខា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីតតាំងរកយុត្តិធម៌ជូនលោក កឹម សុខា។

សូមបញ្ជាក់ថា សវនាការបន្តសំណុំរឿងលោក កឹម សុខា នៅថ្ងៃស្អែកនេះ គឺមានសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការ រួមមាន លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រមប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការបន្តសវនាការឡើងវិញនេះ គឺបន្ទាប់ពីតុលាការបានសម្រេចផ្អាកជិត២ឆ្នាំមកហើយតាំងពីក្នុងខែមីនា​ ឆ្នាំ២០២០មកម្លេះ ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម