Connect with us

នយោបាយ

កម្ពុជា និងថៃ យល់ដូចគ្នាថា វិបត្តិមីយ៉ាន់ម៉ា គឺត្រូវតែដឹកនាំដោះស្រាយដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង

បានផុស

នៅ

ប្រទេសកម្ពុជា និងថៃ បានយល់ឃើញដូចគ្នាថា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ជាបញ្ហាស្មុគស្មាញ ហើយត្រូវតែដឹកនាំដោះស្រាយដោយភាគីនៅក្នុងប្រទេសនេះដោយខ្លួនឯង។ ការយល់ឃើញដូចគ្នានេះ ត្រូវបានបង្ហាញឲ្យដឹងដោយលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយល់ឃើញដូចគ្នានេះទៀតសោត ធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ប្រមុខការទូតទាំង២ បានជជែកពិភាក្សាគ្នាអំពីបញ្ហាអាស៊ានបច្ចុប្បន្ន។ បើតាមលោកប្រាក់ សុខុន គឺកម្ពុជា និងថៃ យល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។

លោកប្រមុខការទូតកម្ពុជា បានអះអាងបែបនេះថា ៖ «ពិតណាស់ ដំណោះស្រាយនេះ គឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរការនេះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយការងារនេះប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំធ្វើយ៉ាងណាឱ្យអាស៊ានបន្តបោះជំហានដើរទៅមុខ»។

សូមបញ្ជាក់ថា បញ្ហានៅមីយ៉ាន់ម៉ានេះ កម្ពុជា ជាប្រធានអាស៊ានបានជួបសម្របសម្រួលបានលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។ នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ និងទី០៨ ខែមករា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបចរចាផ្ទាល់ជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មិន អ៊ុងឡាំង។ ជាលទ្ធផល មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានយល់ព្រមបន្តបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ និងប្រកាសស្វាគមន៍ និងជួយសម្រួលដល់ការធ្វើការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានថែមទៀត។ មិនតែប៉ុណ្ណោះ លោក មិន អ៊ុងឡាំង ក៏បានឯកភាពឲ្យមានការប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរកច្រកផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាថែមទៀត៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម