Connect with us

នយោបាយ

លោក ​ស៊ឺ ហៀក​ ប្តេជ្ញាចិត្ត​បម្រើ​ប្រជាជន​មិនខ្លាច​នឿយហត់​ ក្រោយ​ជាប់​ឈ្មោះ​បោះឆ្នោត​ចៅ​សង្កាត់​អាណត្តិថ្មី

បានផុស

នៅ

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ អាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍ ៥ឆ្នាំ អាណត្តិទី ៥ ក្នុងសង្កាត់កំពង់ស្វាយ ឆ្នាំ២០១៧-២០២២ និងទិសដៅបន្ត ឆ្នាំ២០២២-២០២៧ លោក សុឺ ហៀក បានឡើងធ្វើការ ប្តេជ្ញាចិត្តថា ក្រោយពីរូបលោក ជាប់ឈ្មោះបោះឆ្នោត ជាចៅសង្កាត់អាណត្តិទី៥ រួចមកលោក និងខិតខំបម្រើប្រជាជនដោយពុំខ្លាចពីការ នឿយហត់ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក្នុងបរិវេណនេះ គណៈបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ស្វាយ ស្ថិត ក្នុងភូមិ កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក អ៊ី ឡុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង លោកព្រឹមសាលី អនុប្រធានក្រុមការងារខេត្តចុះជួយសង្កាត់កំពង់ស្វាយ និងសមាជិក សមាជិការ ជាច្រើនរយនាក់។

ក្នុងអាណត្តិទី៥នេះ សមាជិក សមាជិកា ជាច្រើនរយនាក់បានសម្ដែង នូវការគាំទ្របោះឆ្នោតយ៉ាងពេញទំហឹង ដល់លោក សុឺ ហៀកជាចៅសង្កាត់កំពង់ស្វាយ ចំណែកបេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់ គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយ ភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត។

លោក សុឺ ហៀកបានមានប្រសាសន៍បន្តទៀតថា ទោះបីក្នុងកាលៈទេសះណាក៏ដោយលោកនៅតែឈរខាងប្រជាជនជានិច្ច និងរួមសុខរួមទុក្ខជាមួយប្រជាជននូវប្រពៃណីដឹកនាំ ដ៏ល្អផូរវង់ របស់ គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត។

ក្នុងនោះលោកបានអរគុណយ៉ាងស្មោះចំពោះសមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរួមគ្នាបោះឆ្នោតជូន លោកធ្វើជា ចៅសង្កាត់កំពង់ស្វាយអាណត្តិទី៥នេះ។

ក្នុងនោះលោកអុីឡុង បានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមរបាយការណ៍ទិសដៅភារកិច្ចបន្តនៅពេលនេះ រហូតដល់ការបោះ​ឆ្នោត​ខាងមុខ និងឆ្លងតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់គណបក្ស សង្កាត់កំពង់ស្វាយ សំរាប់អា​ណត្តិទី​៥​នេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់នានា របស់សមាជិក សមាជិកា នៃអង្គសន្និបាត ដែលបានធ្វើការវាយតម្លៃត្រឹមត្រូវនូវសមិទ្ធផលនានាដែលសង្កាត់កំពង់ស្វាយបានកសាងសម្រេចបានរហូតមកដល់ពេលនេះព្រោះប្រជាជនជឿជាក់លើគណបក្សប្រជាជនកម្ពុជាដែលខិតខំបំរើប្រជាជនអស់ពីសមត្ថភាពកន្លងមក។

ក្នុងនោះ លោក អ៊ី ឡុង បានជម្រុញលើកទឹកចិត្តដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងពង្រីកបណ្តាញសមាជិកឲ្យបានច្រើនថែមទៀត។
ទន្ទឹមនឹងនេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យល្អ ហើយក្នុងនោះ លោកក៏បានស្នើសុំដល់សមាជិកសមាជិកាទាំងអស់ កុំជឿការ​ញ៉ុះញ៉ុងរបស់គណបក្សដ៍ទៃ ក្រៅពីការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដូចសព្វថ្ងៃនេះ។

លោក អុីឡុងបានអំពាវនាវ ដល់មន្ត្រី គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថា កូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ ៣កុំ និង ៣ការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរក្រោយពី​បញ្ចប់​អង្គសន្និបាត សមាជិក សមាជិកា គណបក្សសង្កាត់ទាំងអស់បានទទួលសារ៉ុង១​នាក់១ ពីលោក អ៊ី ឡុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង លោកព្រឹម សាលី អនុប្រធានក្រុមការងារខេត្តចុះជួយសង្កាត់កំពង់ស្វាយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម