នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវឱ្យថ្នាក់ដឹកនាំបន្តខិតខំ ដើម្បីឲ្យបក្សរាជានិយមនេះ មានសម្លេងឡើងវិញ
ការអំពាវនាវរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើង ខណៈយាងចូលរួមពិធីសំណេះសំណាល ជួបជុំជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងរចនាសម្ព័ន្ធគណបក្ស ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ២០ខែមករា ឆ្នាំ២០២២នេះ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងប្រាប់កម្ពុជាថ្មីថា មានបន្ទូលក្នុងពិធីនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សខេត្ត ដែលនៅតែមានស្មារតីអង្គអាច ខិតខំសាមគ្គីគ្នា ក្នុងការប្រមែលប្រមូល ចង់ក្រងសមាជិកគាំទ្រយ៉ាងសកម្មនៅមូលដ្ឋាន។ ជាមួយគ្នានោះព្រះអង្គម្ចាស់ បានអំពាវនាវឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បន្តខិតខំ ប្រឹងប្រែង ដើម្បីគណបក្សរាជានិយមមួយនេះ មានសម្លេងគាំទ្រឡើងវិញ ឈានទៅរកភាពថ្កុំថ្កើនសារជាថ្មី។
បើតាមលោក ញឿន រ៉ាដែន គណបក្សហ៊្វុនស៊ិនប៉ិចបើកទ្វារចំហរជានិច្ចស្វាគមន៍ចំពោះថ្នាក់ដឹកនាំ ឬគណបក្សណាមួយ មករួមរស់ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយ ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ