Connect with us

នយោបាយ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើការ​សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ធ្វើ​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ីន ដឹកនាំ​គណបក្ស​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ នេះ​បើ​យោងតាម​លិខិត​ទូលថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិត​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង បាន​បញ្ជាក់ថា “​ក្រសួងមហាផ្ទៃ​បានទទួល​រួចហើយ​នូវ​សេចក្ដីសម្រេច​លេខ​០៤៥ ហស​ប ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ស្របតាម​ប្រការ​៥៩ ថ្មី នៃ​លក្ខន្តិកៈ គណបក្ស​។ ដូច្នេះ​ក្រសួងមហាផ្ទៃ​ស្នើឱ្យ​ព្រះអង្គម្ចាស់ ត្រូវធ្វើ​ការសម្របសម្រួល​ផ្ទៃក្នុង​គណបក្ស ដើម្បី​រៀបចំ​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ឱ្យស្រប​តាម​ខ្លឹមសារ​ប្រការ​១៦ ប្រការ​១៧​ថ្មី ប្រការ​១៩ ប្រការ​២០ ប្រការ​២៤ និង​ប្រការ​៣៥ នៃ​លក្ខន្តិកៈ​គណបក្ស​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា​១៨​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​”​។

ក្រុម​លោក​សាយ ហាក់ លោក ហេង ចន្ថា និង​លោក​ផាន់ សិទ្ធី គឺ​បាន​ប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​នាយក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ បានសម្រេច​ជា​ឯកច្ឆន្ទ​យាង​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធាន​ទី​១ គណបក្ស​ជា​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ចំណែក​ក្រុម​លោក ឆឹង ចំរើន និង​លោក​អាំង សំបូរ គ្រោង​នឹង​រៀបចំ​ធ្វើ​សមាជ​នៅ​ចុង ខែមករា ខាងមុខនេះ ដើម្បី​ជ្រើសតាំង​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ បុត្រា​ច្បង​សម្តេច​ក្រុម​ព​ព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម