Connect with us

នយោបាយ

សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា សម្តេចទៅមីយ៉ាន់ម៉ា​ គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានចំណាយពេលប្រ​មាណ៣៥នាទី សន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ និងទី៨ ខែមករាកន្លងទៅថ្មីៗនេះ។ ក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោកចូកូ វីដូដូថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ានេះ សម្តេចតេជោ បានលើកឡើងថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រ ប៉ុន្តែមានអ្នកខ្លះមិនបានគាំទ្រដំណើរទស្សនកិច្ចនេះទេ។ ប៉ុន្តែ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉រ គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើតែមួយថ្ងៃ ពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ។ បើតាមសម្តេតេជោ ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេស ស្ថានភាពនៅមីយ៉ាន់ម៉ា ពីមុនហើយនឹងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។

ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា «យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស» ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៍នៅមីយ៉ាន់ម៉ានោះដែលជាប្រទេសមួយមានសភាពការណ៍ស្មុគស្មាញនាពេលបច្ចុប្បន្ន។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា អ្វីដែលមីយ៉ាន់ម៉ាត្រូវការពេលនេះ គឺដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរអង្វែង ដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះ។ ដូច្នេះហើយ គោលដៅរបស់សម្ដេចតេជោទៅទស្សនកិច្ច មិនមែនបង្កើតភាពស្មុគស្មាញ ឬមួយយ៉ាងណានោះទេ ប៉ុន្តែ គឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះ ទម្លាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ។

ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ ប៉ុន្តែ«យើងធ្វើភ្លាម ហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរ» ដូចជាទី១. គឺពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា តែសម្ដេចស្នើសុំឲ្យមានការឯកភាពពីលោក មីន អោងឡាំង ថា បទឈប់បាញ់នេះ នឹងបញ្ឈប់ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ឯណោះ ។ អ្វីដែលសំខាន់ទៀតទី២. គឺការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយជាចាំបាច់ ហើយជាពិសេស គឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ដូច្នេះការងារនេះ គឺសំខាន់ណាស់ ក្នុងការធ្វើការងារជាក្រុម និងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរ។ នៅក្នុងការងារនេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ ដោយជំរុញធ្វើយ៉ាងណា ឱ្យមានជំនួយជាវ៉ាក់សាំង ការចាក់វ៉ាក់សាំងទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ។

A

ជាការឆ្លើយតបវិញ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកថា វិធីដែលសម្ដេចបានជំរុញនេះ គឺមានអត្ថប្រ​យោជន៍ ប៉ុន្តែសំខាន់ទៅទៀត គឺទាំងអស់គ្នា បន្តអនុវត្តនូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយនេះ ធ្វើយ៉ាងណាជំរុញឲ្យភាគីមីយ៉ាន់ម៉ាអនុវត្តទៅតាមផែនការទាំង ៥នោះ ។ លោក ក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនា​យករដ្ឋមន្ត្រី ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។ លោក ក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឱ្យមានការរីកចម្រើ នូវការអនុវត្តផែនការ ៥ចំណុចដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ។

លោក ចូកូ វីដូដូ ក៏បានស្នើសុំ និងឯកភាពផងដែរធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចតេជោហ៊ុន សែន ធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់ ។ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម